ព្រះត្រៃបិដក ភាគ ០៣

ត្រូវ​និ​ស្ស​គ្គិ​យ​ហើយ​ ​ឥឡូវនេះ​ខ្ញុំ​សូម​លះ​ចីវរ​នេះ​ដល់​សង្ឃ​។​ ​(​ត្រង់​ ​បេយ្យាល​ទាំង​បី​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​ក្នុង​វគ្គ​ជាមួយគ្នា​នេះ​)​។​ ​
 [​៣៨​]​ ​កាលបើ​មូល​ចីវរ​ដែល​មាន​ចំណែក​មិន​ស្មើគ្នា​(​១​)​ ​កើតឡើង​ហើយ​ ​បច្ចា​សា​ចីវរ​ ​ក៏​កើតឡើង​ដែរ​ ​តែ​រាត្រី​សល់​នៅ​ច្រើន​ ​(​បើ​)​ ​ភិក្ខុ​មិន​ចង់​ធ្វើ​ទេ​ ​ក៏​មិន​ត្រូវ​ធ្វើ​ ​(​ចីវរ​នោះ​ឡើយ​)​។​
 [​៣៩​]​ ​ចីវរ​កន្លងទៅ១ខែ​ហើយ​ ​ភិក្ខុ​សំគាល់​ថា​កន្លងទៅ​មែន​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ចីវរ​កន្លងទៅ​ ​១ខែ​ហើយ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ចីវរ​កន្លងទៅ​ ​១ខែ​ហើយ​ ​ភិក្ខុ​សំគាល់​ថា​ ​មិនទាន់​កន្លង​ទេ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ចីវរ​ដែល​មិនបាន​អធិដ្ឋាន​ ​ភិក្ខុ​សំគាល់​ថា​បាន​អធិដ្ឋាន​ហើយ​ ​(​ក្ដី​)​ ​ចីវរ​ដែល​មិនបាន​វិកប្ប​ ​ភិក្ខុ​សំគាល់​ថា​បាន​វិកប្ប​ហើយ​ ​(​ក្ដី​)​ ​ចីវរ​ដែល​មិនបាន​លះបង់​ ​ភិក្ខុ​សំគាល់​ថា​បាន​លះបង់​ហើយ​ ​(​ក្ដី​)​ ​ចីវរ​ដែល​មិន​បាត់​ ​ភិក្ខុ​សំគាល់​ថា​បាត់​ ​(​ក្ដី​)​ ​ចីវរ​ដែល​មិន​ខូច​ទេ​ ​ភិក្ខុ​សំគាល់​ថា​ខូច​ ​(​ក្ដី​)​ ​ចីវរ​ភ្លើង​មិន​ឆេះ​ ​ភិក្ខុ​ ​សំគាល់​ថា​ភ្លើង​ឆេះ​ ​(​ក្ដី​)​ ​ចីវរ​ចោរ​ឥត​បាន​យក​ទេ​ ​ភិក្ខុ​សំគាល់​ថា​ ​ចោរ​យក​ ​(​ក្ដី​)​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​(​ដូចគ្នា​ទាំងអស់​)​។
​(​១​)​ ​មូល​ចីវរ​ ​ឬ​បច្ចា​សា​ចីវរ​ដែល​មានសាច់​ក្រាស់​ស្ដើង​មិន​ស្មើគ្នា​ ​ភិក្ខុ​មិន​អាច​នឹង​ដេរ​ជាមួយគ្នា​បាន​ ​ហៅថា​ ​មាន​ចំណែក​មិន​ស្មើគ្នា​ ​។​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636783186377706707
ទៅកាន់ទំព័រ៖