ព្រះត្រៃបិដក ភាគ ០៣

 [​៣០៣​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​សំដែងធម៌​(​ដល់​មាតុគ្រាម​)​មាន​បុរស​ដឹងក្ដី​ ​(​នៅ​ជិតខាង​)​ ​ដល់​ភិក្ខុ​សំដែងធម៌​ត្រឹម​ប្រាំ​ម៉ាត់​ឬ​ប្រាំមួយ​ ​ម៉ាត់​ ​ដល់​ភិក្ខុ​សំដែងធម៌​តិច​ជាង​ប្រាំ​ម៉ាត់​ឬ​ប្រាំមួយ​ម៉ាត់​ ​ដល់​ភិក្ខុ​សំដែងធម៌​ប្រាំ​ម៉ាត់​ឬ​ប្រាំមួយ​ម៉ាត់​ក្រោក​ឡើង​ ​ហើយ​អង្គុយ​ទៅវិញ​សំដែង​ទៀត​ ​ដល់​ភិក្ខុ​សំដែងធម៌​ដល់​មាតុគ្រាម​ដែល​ក្រោក​ឡើង​ហើយ​ ​អង្គុយ​ទៅវិញ​ក្នុងខណៈនោះ​ ​ដល់​ភិក្ខុ​សំដែងធម៌​ដល់​មាតុគ្រាម​ឯទៀត​ ​(​ក្រៅពី​ ​មាតុគ្រាម​ដែល​បាន​សំដែង​ឱ្យ​ស្ដាប់​ហើយ​)​ ​ដល់​ភិក្ខុ​ដែល​មាតុគ្រាម​សួរ​ ​ប្រស្នា​ហើយ​ឆ្លើយ​ដោះប្រស្នា​ ​(​នោះ​)​ ​ដល់​ភិក្ខុ​សំដែងធម៌​ឱ្យ​អ្នកដទៃ​ស្ដាប់​ ​មាតុគ្រាម​អង្គុយ​ស្ដាប់​ផង​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​ ​ ​ ​

​សិក្ខាបទ​ទី៧​ ​ចប់​។​

ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636783438856627676
ទៅកាន់ទំព័រ៖