ព្រះត្រៃបិដក ភាគ ០៣
ដោយអាហារបិណ្ឌបាតផង។ ភិក្ខុពួកខ្លះឆ្លើយថា អាវុសោ បើដូច្នោះ យើងត្រូវទទួលរ៉ាប់រងការងាររបស់គ្រហស្ថចុះ កាលបើយើងធ្វើយ៉ាងនេះហើយ គ្រហស្ថទាំងនោះ គង់នឹងនឹកនាឱ្យអាហារដល់យើង មិនខាន កាលបើបានអាហារយ៉ាងនេះហើយ យើងក៏បានសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលផង ហើយមិនលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុពួកខ្លះឆ្លើយថា អាវុសោ កុំឡើយ ប្រយោជន៍អ្វី នឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថនោះ អាវុសោ ណ្ហើយចុះ យើងត្រូវធ្វើជាអ្នកបម្រើ នាំដំណឹងដល់ពួកគ្រហស្ថវិញ កាលបើយើងធ្វើយ៉ាងនេះហើយ គ្រហស្ថទាំងនោះគង់នឹងនឹកនាឱ្យអាហារបិណ្ឌបាតដល់យើងមិនខាន កាលបើបានអាហារ យ៉ាងនេះហើយ យើងនឹងព្រមព្រៀងស្មោះសរ មិនវិវាទទាស់ទែងគ្នានៅចំាវស្សាក៏ស្រួលផង ហើយមិនលំបាក ដោយអាហារបិណ្ឌបាតផង។ ភិក្ខុពួកខ្លះឆ្លើយថា អាវុសោ កុំឡើយ ប្រយោជន៍អ្វីនឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថ ប្រយោជន៍អ្វីនឹងធ្វើជាអ្នកបម្រើ នាំ ដំណឹងដល់ពួកគ្រហស្ថ អាវុសោ ណ្ហើយចុះ យើងនឹងពោលសរសើរនូវឧត្ដរិមនុស្សធម៌របស់គ្នានឹងគ្នាដល់ពួកគ្រហស្ថវិញថា ភិក្ខុឯណោះ បានឈានទី ១ ភិក្ខុឯណោះបានឈានទី ២ ភិក្ខុឯណោះបានឈានទី ៣
ID: 636783442520767252
ទៅកាន់ទំព័រ៖