ព្រះត្រៃបិដក ភាគ ០៣
ភិក្ខុឯណោះបានឈានទី ៤ ភិក្ខុឯណោះជាសោតាបន្ន ភិក្ខុឯណោះជាសកទាគាមី ភិក្ខុឯណោះជាអនាគាមី ភិក្ខុឯណោះជាព្រះអរហន្ដ ភិក្ខុឯណោះបានវិជ្ជា ៣ ភិក្ខុឯណោះបានអភិញ្ញា៦ កាលបើយើងពោលយ៉ាងនេះហើយ គ្រហស្ថទាំងនេះគង់នឹងនឹកនាឱ្យអាហារបិណ្ឌបាតដល់យើងមិនខាន បើបានអាហារយ៉ាងនេះហើយ យើងក៏នឹងមានសេចក្ដីសាមគ្គី ស្មោះសរ មិនវិវាទទាស់ទែងគ្នាទេ នៅចំាវស្សាក៏ស្រួលហើយមិនលំបាកដោយបិណ្ឌបាតផង។ ភិក្ខុទាំងនោះក៏យល់ព្រមថា អាវុសោ ពួកយើងពោលសរសើរគុណឧត្ដរិមនុស្សធម៌ណារបស់គ្នាយើង ទៅវិញទៅ មក ដល់ពួកគ្រហស្ថ ការពោលសរសើរគុណឧត្ដរិមនុស្សធម៌នេះស្រួល ហើយ។ លំដាប់នោះ ភិក្ខុទាំងនោះក៏បានពោលសរសើរគុណឧត្ដរិមនុស្សធម៌ទៅវិញទៅមកដល់ពួកគ្រហស្ថថា ភិក្ខុឯណោះបានឈានទី ១។ បេ។ ភិក្ខុឯណោះបានអភិញ្ញា ៦។ គ្រានោះ មនុស្សទាំងឡាយនោះក៏និយាយគ្នាថា អើហ្ន៎យើងរាល់គ្នាបានភិក្ខុបែបនេះមកនៅចាំវស្សា ហៅពេញ ជាលាភរបស់យើង ឈ្មោះថាយើងបានបុណ្យដោយងាយណាស់ហ្ន៎ តាំង ពីដើមមកដល់ឥឡូវនេះ យើងរាល់គ្នាមិនដែលបានពួកភិក្ខុមានសីលមានធម៌ជាកុសលដូចបែបនេះមកនៅចាំវស្សាសោះឡើយ។ មនុស្សទាំងនោះ
ID: 636783442770081512
ទៅកាន់ទំព័រ៖