ព្រះត្រៃបិដក ភាគ ០៣

តែង​ប្រគេន​ភោជនាហារ​(​១​)​ ​យ៉ាងណា​ដល់​ភិក្ខុ​ទាំងឡាយ​ ​ភោជនាហារ​យ៉ាងនោះ​មិន​ហ៊ាន​បរិភោគ​មាត់​ខ្លួន​ឡើយ​ ​ហើយ​មិនបាន​ជូន​ទៅ​មាតាបិតា​ ​កូន​ប្រពន្ធ​ ​ខ្ញុំកំដរ​ ​កម្មករ​បុរស​ ​មិត្ដ​ ​អាមាត្យ​ ​និង​ញាតិសាលោហិត​សោះ​ឡើយ​ ​(​ម្យ៉ាងទៀត​)​ ​ធ្លាប់​ប្រគេន​ខាទនីយ​(​២​)​ ​គ្រឿង​សម្រាប់​ភ្លក់​(​៣​)​ ​និង​ទឹកបាន​(​៤​)​ ​យ៉ាងណា​ ​ដល់​ពួក​ភិក្ខុ​ ​ខាទនីយ​ ​និង​គ្រឿង​ភ្លក់​ ​ទឹកបាន​យ៉ាងនោះ​ ​ក៏​មិន​ហ៊ាន​បរិភោគ​ផឹក​ខ្លួនឯង​ឡើយ​ ​ហើយ​មិនបាន​ជូន​ទៅ​មាតាបិតា​ ​កូន​ប្រពន្ធ​ ​ខ្ញុំកំដរ​ ​កម្មករ​បុរស​ ​មិត្ដ​ ​អាមាត្យ​ ​និង​ញាតិសាលោហិត​សោះ​ឡើយ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ ​ទាំងនោះ​ ​(​លុះ​បាន​អាហារ​ឆាន់​បរិបូណ៌​)​ ​ក៏​មាន​សម្បុរ​ល្អ​ ​មាន​ឥន្ទ្រិយ​ពេញលេញ​ ​មាន​សម្បុរ​មុខ​ស្រស់បស់​ ​សម្បុរស្បែក​ក៏​ផូរផង់​។​
 ​[​៣០៥​]​ ​ភិក្ខុ​ទាំងឡាយ​កាលបើ​ចេញវស្សា​រួចហើយ​ ​តែង​នាំគ្នា​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ទំនៀម​មិនដែល​ខាន​ឡើយ​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​លុះ​បាន​នៅ​ចំា​វស្សា​គ្រប់៣​ ​ខែ​ហើយ​ ​ក៏​រៀបចំ​ទុក​ ​ដាក់គ្រឿង​សេនាសនៈ​ ​រួច​នាំ​យក​បាត្រ​និង​ចីវរ​ចូល​ទៅ​ក្រុង​វេសាលី​ ​ដើរ​
​(​១​)​ ​ភោជន​មាន​ ​៥យ៉ាង​ ​គឺ​បាយ​ ​១​ ​នំ​ ​១​ ​សត្ដុ​ ​១​ ​ត្រី​ ​១​ ​សាច់​ ​១​ ​។​ ​(​២​)​ ​ខាទនីយ​ ​បានខាង​ឯ​មើម​ឈើ​ ​ផ្លែឈើ​ជាដើម​ ​។​ ​(​៣​)​ ​បានខាង​ឯ​គ្រឿង​សម្រាប់​បរិភោគ​ ​គឺ​ទឹកដោះ​រាវ​ ​១​ ​ទឹកដោះខាប់​ ​១​ ​ប្រេង​ ​១​ ​ទឹកឃ្មុំ១​ ​ទឹកអំពៅ​ ​១​ ​។​ ​(​៤​)​ ​ទឹកបាន​នោះ​ ​បានខាង​ទឹកបាន​ ​៨​ ​យ៉ាង​ ​មាន​ទឹកបាន​ធ្វើ​ពី​ផ្លែស្វាយ​ ​ផ្លែ​ព្រីង​ជាដើម​ ​។​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636783443345594430
ទៅកាន់ទំព័រ៖