ព្រះត្រៃបិដក ភាគ ០៣
ទៅតាមលំដាប់ ចូលទៅគាល់ព្រះដ៏មានព្រះភាគដែលគង់នៅឯកូដាគារ សាលាក្នុងព្រៃមហាវនទៀបក្រុងវេសាលី លុះចូលទៅដល់ហើយ ក៏ក្រាប ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយអង្គុយនៅក្នុងទីដ៏សមគួរ។ សម័យនោះ ឯង ពួកភិក្ខុដែលនៅចាំវស្សាក្នុងទិសទាំងឡាយ សឹងមានកាយ ស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ចំណែកខាងពួកភិក្ខុដែលនៅទៀបត្រើយស្ទឹងវគ្គុមុទា មានសម្បុរល្អមានឥន្ទ្រិយពេញលេញ មានសម្បុរមុខក៏ស្រស់បស់ សម្បុរ ស្បែកក៏ផូរផង់។ ឯទំនៀមរបស់ព្រះភគវន្ដសម្ពុទ្ធទាំងឡាយ ព្រះអង្គតែង ស្មោះសរចំពោះជាមួយនឹងអាគន្ដុកភិក្ខុគឺភិក្ខុដែលទើបនឹងមកដល់ថ្មី។ គ្រា នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ត្រាស់សួរទៅពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទាថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ធន់បានឬទេ អ្នករាល់គ្នាល្មមប្រព្រឹត្ដទៅបានស្រួលឬទេ អ្នកទាំងឡាយមានសេចក្ដីសាមគ្គីស្មោះសរមិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំរាល់គ្នាល្មមអត់ធន់បាន បពិត្រព្រះដ៏មានព្រះភាគយើងខ្ញុំ រាល់គ្នាល្មមប្រព្រឹត្ដទៅបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំរាល់គ្នាមាន នៅចាំវស្សាក៏ស្រួលបួល
ID: 636783443961629665
ទៅកាន់ទំព័រ៖