ព្រះត្រៃបិដក ភាគ ០៣

មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ផង​។​ ​ព្រះ​តថាគត​ទាំងឡាយ​ទ្រង់​ជ្រាប​ ​នូវ​ហេតុ​ហើយ​ត្រាស់​សួរ​ក៏​មាន​ ​ជ្រាប​ហើយ​មិន​ត្រាស់​សួរ​ក៏​មាន​ ​ជ្រាប​ ​ច្បាស់​នូវ​កាលគួរ​ហើយ​ត្រាស់​រួច​ក៏​មាន​ ​ជ្រាប​ច្បាស់​នូវ​កាលគួរ​ហើយ​ ​មិន​ត្រាស់​សួរ​ក៏​មាន​ ​ព្រះ​តថាគត​ទាំងឡាយ​ទ្រង់​ត្រាស់​សួរ​តែ​កម្ម​ដែល​ប្រកប​ព្រមដោយ​ប្រយោជន៍​ ​កម្ម​ដែល​មិន​ប្រកប​ព្រមដោយ​ប្រយោជន៍​ ​ព្រះអង្គ​មិន​ទ្រង់​ត្រាស់​សួរ​ឡើយ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ព្រះអង្គ​ផ្ដាច់បង់​ ​នូវ​កម្ម​មិន​ប្រកបដោយ​ប្រយោជន៍​ដោយ​អរិយមគ្គ​ជ្រះ​ស្រលះ​អស់ហើយ​។​ ​ព្រះ​ភ​គ​វន្ដ​សម្ពុទ្ធ​ទាំងឡាយ​ ​ទ្រង់​សួរ​បញ្ជាក់​ពួក​ភិក្ខុ​ដោយហេតុ​ពីរ​ប្រការ​ ​គឺ​សួរ​ដោយ​ទ្រង់ព្រះ​ដំ​រិះ​ថា​ ​តថាគត​នឹង​សំដែងធម៌១​ ​នឹង​បញ្ញ​ត្ដ​នូវ​សិក្ខាបទ​ដល់​ពួក​សាវក១​។​ ​កាលនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ទៅ​ពួក​ភិក្ខុ​ដែល​នៅ​ទៀប​ឆ្នេរ​ស្ទឹង​វគ្គុ​មុ​ទា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំង​ ​ឡាយ​បាន​ជា​មាន​សេចក្ដី​សាមគ្គី​ស្មោះសរ​ ​មិន​វិវាទ​ទាស់ទែងគ្នា​ ​នៅចាំ​ ​វស្សា​ក៏​ស្រួលបួល​ ​មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ ​តើ​ដោយហេតុ​ ​អ្វី​។​ ​គ្រានោះ​ ​ភិក្ខុ​អម្បាល​នោះ​ ​ក៏​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​ដោយសព្វគ្រប់​)​។​ ​ទើប​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​របស់​អ្នក​ទាំងឡាយ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ពិតមែន​។​ ​ព្រះ​ភ​គ​វន្ដ​សម្ពុទ្ធ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636783444222324576
ទៅកាន់ទំព័រ៖