ព្រះត្រៃបិដក ភាគ ០៣
[៣០៩] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្ន ថា អាត្មាបានចូលបឋមជ្ឈានរួចហើយ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាកំពុងចូលបឋមជ្ឈាន ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាជាអ្នកចូលបឋមជ្ឈានហើយ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាជាអ្នក បានបឋមជ្ឈាន ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈាន ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់ អនុបសម្បន្នថា បឋមជ្ឈានអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១០] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាត្មាជាអ្នកបាននូវចតុត្ថជ្ឈាន អាត្មាជាអ្នកស្ទាត់ក្នុងចតុត្ថជ្ឈាន ចតុត្ថជ្ឈានអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ ។
ID: 636783445706449463
ទៅកាន់ទំព័រ៖