ព្រះត្រៃបិដក ភាគ ០៣

 [​៤០​]​ ​ភិក្ខុ​មិនបាន​លះ​ចីវរ​ដែល​ជា​និ​ស្ស​គ្គិ​យ​ ​ហើយ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ចីវរ​មិនទាន់​កន្លងទៅ១ខែ​ទេ​ ​ហើយ​ភិក្ខុ​សំគាល់​ថា​កន្លងទៅ​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ចីវរ​មិនទាន់​កន្លងទៅ១ខែ​ទេ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ចីវរ​មិនទាន់​កន្លង​ ​១ខែ​ទេ​ ​ភិក្ខុ​សំគាល់​ថា​ ​មិនទាន់​កន្លង​មែន​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
 [​៤១​]​ ​វារៈ​សំដែង​អំពី​មិន​មាន​អាបត្ដិ​ ​គឺ​ភិក្ខុ​បាន​អធិដ្ឋាន​ចីវរ​នោះ​ក្នុង​រវាង​មួយ​ខែ​ ​១​ ​បាន​វិកប្បចីវរ​ ​១​ ​បាន​លះ​ ​១​ ​ចីវរ​បាត់​ ​១​ ​ចីវរ​ខូច​ ​១​ ​ចីវរ​ភ្លើង​ឆេះ​ ​១​ ​ចីវរ​ដែល​ចោរ​ដណ្ដើមយក​ទៅ​ ​១​ ​គេ​យក​ចីវរ​ដោយ​សេចក្ដី​ស្និទ្ធស្នាល​ ​១​ ​ភិក្ខុ​ឆ្កួត​ ​១​ ​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​ ​១​។​

​សិក្ខាបទ​ទី៣​ ​ចប់​។​

ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636783186744897709
ទៅកាន់ទំព័រ៖