ព្រះត្រៃបិដក ភាគ ០៣

ឥទ្ធិបាទ៤​ ​អាត្មា​ជា​អ្នក​បាន​នូវ​ឥទ្ធិបាទ​ទាំង៤​ ​អាត្មា​ជា​អ្នក​ស្ទាត់​ក្នុង​ឥទ្ធិបាទ​ទាំង៤​ ​ឥទ្ធិបាទ​ទាំង៤​ ​អាត្មា​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 [​៣១៥​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ដល់​ ​កំពុង​ដល់​ ​ជា​អ្នក​ដល់​នូវ​ឥន្ទ្រិយ៥ពលៈ៥​ ​អាត្មា​ជា​អ្នក​បាន​នូវ​ពលៈ៥​ ​អាត្មា​ជា​អ្នក​ស្ទាត់​ក្នុង​ពលៈ៥​ ​ពលៈ៥​ ​អាត្មា​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​៣១៦​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ដល់​ ​កំពុង​ដល់​ ​ជា​អ្នក​ដល់​នូវ​ពោជ្ឈង្គ​ទាំង៧​ ​អាត្មា​ជា​អ្នក​បាន​នូវ​ពោជ្ឈង្គ​ទាំង៧​ ​អាត្មា​ជា​អ្នក​ស្ទាត់​ក្នុង​ពោជ្ឈង្គ​ទាំង៧​ ​ពោជ្ឈង្គ​ទាំង៧​ ​អាត្មា​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​៣១៧​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ដល់​ ​កំពុង​ដល់​ ​ជា​អ្នក​ដល់​នូវ​មគ្គ​ប្រកបដោយ​អង្គ​ទាំង៨ដ៏​ប្រសើរ​ ​អាត្មា​ជា​អ្នក​បាន​នូវ​មគ្គ​ប្រកបដោយ​អង្គ​ទាំង៨​ ​ដ៏​ប្រសើរ​ ​អាត្មា​ជា​អ្នក​ស្ទាត់​ក្នុង​មគ្គ​ប្រកបដោយ​អង្គ​ទាំង៨ដ៏​ប្រសើរ​ ​មគ្គ​ប្រកបដោយ​អង្គ​ទាំង៨​ ​ដ៏​ប្រសើរ​អាត្មា​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636783446580229440
ទៅកាន់ទំព័រ៖