ព្រះត្រៃបិដក ភាគ ០៣
[៣១៨] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់នូវសោតាបត្ដិផល សកទាគាមិផល អនាគាមិផល អរហត្ដផល អាត្មាជាអ្នកបាននូវអរហត្ដផល អាត្មាជាអ្នកស្ទាត់ក្នុងអរហត្ដផល អរហត្ដផលអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១៩] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា រាគៈអាត្មាបានលះបង់ហើយ ទោសៈអាត្មាបានលះបង់ហើយ មោហៈអាត្មាបានលះបង់ហើយ បានខ្ជាក់ចោលហើយ បានជម្រុះចោលហើយ បានបន្សាត់ចោលហើយ បានរលាស់ចោលហើយ បានរើឡើងហើយ បានគាស់រំលើងហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២០] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា ចិត្ដរបស់អាត្មាប្រាសចាករាគៈ ចិត្ដរបស់អាត្មាប្រាសចាកទោសៈ ចិត្ដរបស់អាត្មាប្រាសចាកមោហៈ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២១] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ក្នុងផ្ទះដ៏ស្ងាត់ អាត្មាជាអ្នកបាន
ID: 636783446976122084
ទៅកាន់ទំព័រ៖