ព្រះត្រៃបិដក ភាគ ០៣
នូវចតុត្ថជ្ឈាន អាត្មាជាអ្នកស្ទាត់ក្នុងចតុត្ថជ្ឈាន ក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ក្នុងផ្ទះដ៏ស្ងាត់ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២២] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង ទុតិយជ្ឈានផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ទុតិយជ្ឈានផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ទុតិយជ្ឈានផង បឋមជ្ឈានផង ទុតិយជ្ឈានផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង តតិយជ្ឈានផង។បេ។ បឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ចតុត្ថជ្ឈានផង បឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២៣] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង សុញ្ញតវិមោក្ខផង អនិមិត្ដវិមោក្ខផង អប្បណិហិតវិមោក្ខផង សុញ្ញតសមាធិផង
ID: 636783447347473324
ទៅកាន់ទំព័រ៖