ព្រះត្រៃបិដក ភាគ ០៣
អនិមិត្ដសមាធិផង អប្បណិហិតសមាធិផង អាត្មាជាអ្នកបាននូវបឋមជ្ឈាន ផង អប្បណិហិតសមាធិផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង អប្បណិហិតសមាធិផង បឋមជ្ឈានផង អប្បណិហិតសមាធិផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២៤] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង សុញ្ញតសមាបត្ដិផង អនិមិត្ដសមាបត្ដិផង អប្បណិហិតសមាបត្ដិផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង អប្បណិហិតសមាបត្ដិផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង អប្បណិហិតសមាបត្ដិផង បឋមជ្ឈានផង អប្បណិហិតសមាបត្ដិផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២៥] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ត្រៃវិជ្ជាផង បឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
ID: 636783447738175671
ទៅកាន់ទំព័រ៖