ព្រះត្រៃបិដក ភាគ ០៣
            
        
        
            
            
                
                 [៣២៩] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង បឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ 
 [៣៣០] ពាក្យថា ប្រាប់គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូលបឋមជ្ឈានផង សោតាបត្ដិផលផង សកទាគាមិផលផង អនាគាមិផលផង អរហត្ដផលផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង អរហត្ដផលផង អាត្មាជាអ្នកស្ទាត់ ក្នុងបឋមជ្ឈានផង អរហត្ដផលផង បឋមជ្ឈានផង អរហត្ដផលផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ 
 [៣៣១] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង
            
            
         
        
            
                ID: 636783448509719801 
                
            
            
                ទៅកាន់ទំព័រ៖