ព្រះត្រៃបិដក ភាគ ០៣

អាត្មា​លះបង់​រាគៈ​ហើយ​ផង​ ​អាត្មា​លះបង់​ទោសៈ​ហើយ​ផង​ ​អាត្មា​លះបង់​មោហៈ​ហើយ​ផង​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​អាត្មា​បាន​ខ្ជាក់​ចោល​ហើយ​ ​បាន​ជម្រុះ​ហើយ​ ​បាន​បន្សាត់​ចោល​ហើយ​ ​បាន​រលាស់ចោល​ហើយ​ ​បាន​រើ​ឡើង​ហើយ​ ​បាន​គាស់រំលើង​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 [​៣៣២​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ចំពោះ​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​ជា​អ្នក​ចូល​ ​បឋមជ្ឈាន​ផង​ ​ចិត្ដ​របស់​អាត្មា​ប្រាសចាក​រាគៈ​ផង​ ​ចិត្ដ​របស់​អាត្មា​ប្រាសចាក​ទោសៈ​ផង​ ​ចិត្ដ​របស់​អាត្មា​ប្រាសចាក​មោហៈ​ផង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​៣៣៣​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ចំពោះ​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​ជា​អ្នក​ចូល​ ​ទុតិយជ្ឈាន​ផង​ ​តតិយជ្ឈាន​ផង​។​ ​បេ​។​ ​ទុតិយជ្ឈាន​ផង​ ​ចតុត្ថជ្ឈាន​ផង​ ​អាត្មា​ជា​អ្នក​បាន​នូវ​ទុតិយជ្ឈាន​ផង​ ​ចតុត្ថជ្ឈាន​ផង​ ​អាត្មា​ជា​អ្នក​ស្ទាត់​ក្នុង​ទុតិយជ្ឈាន​ ​ផង​ ​ចតុត្ថជ្ឈាន​ផង​ ​ទុតិយជ្ឈាន​ផង​ ​ចតុត្ថជ្ឈាន​ផង​ ​អាត្មា​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ចំពោះ​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636783448878580898
ទៅកាន់ទំព័រ៖