ព្រះត្រៃបិដក ភាគ ០៣
ជាអ្នកចូលទុតិយជ្ឈានផង។ បេ។ ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូលទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាជាអ្នកបាននូវទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាជាអ្នកស្ទាត់ក្នុងទុតិយជ្ឈានផង បឋមជ្ឈានផង ទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា ចិត្ដរបស់អាត្មា ប្រាសចាកមោហៈផង អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង បឋមជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង ចិត្ដរបស់អាត្មាប្រាសចាកទោសៈផង ត្រូវអាបត្ដិបាចិត្ដិយ។
[៣៣៤] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានដល់ហើយនូវបឋមជ្ឈានផង ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង សុញ្ញតវិមោក្ខផង អនិមិត្ដវិមោក្ខផង
ID: 636783449189808700
ទៅកាន់ទំព័រ៖