ព្រះត្រៃបិដក ភាគ ០៣

អប្ប​ណិ​ហិត​វិមោក្ខ​ផង​ ​សុញ្ញ​ត​សមាធិ​ផង​ ​អ​និ​មិត្ដ​សមាធិ​ផង​ ​អប្ប​ណិ​ហិត​សមាធិ​ផង​ ​សុញ្ញ​ត​សមា​បត្ដិ​ផង​ ​អ​និ​មិត្ដ​សមា​បត្ដិ​ផង​ ​អប្ប​ណិ​ហិត​សមា​បត្ដិ​ផង​ ​វិជ្ជា៣ផង​ ​សតិបដ្ឋាន៤ផង​ ​សម្ម​ប្ប​ធាន៤ផង​ ​ឥទ្ធិបាទ​ ​៤ផង​ ​ឥន្ទ្រិយ​ ​៥ផង​ ​ពលៈ៥ផង​ ​ពោជ្ឈង្គ៧ផង​ ​មគ្គ​ប្រកបដោយ​អង្គ៨​ ​ដ៏​ប្រសើរ​ផង​ ​សោតាបត្ដិផល​ផង​ ​សកទាគាមិផល​ផង​ ​អនាគាមិផល​ផង​ ​អ​រហ​ត្ដ​ផល​ផង​។​ ​បេ​។​ ​រាគៈ​អាត្មា​បាន​កំចាត់​ចេញ​ហើយ​ផង​ ​ទោសៈ​អាត្មា​បាន​កំចាត់​ចេញ​ហើយ​ផង​ ​មោហៈ​អាត្មា​បាន​កំចាត់​ចេញ​ហើយ​ផង​ ​រាគៈ​ទោសៈមោហៈ​អាត្មា​បាន​ខ្ជាក់​ចោល​ហើយ​ ​បាន​ ​ជម្រុះ​ចោល​ហើយ​ ​បាន​បន្សាត់​ចោល​ហើយ​ ​បាន​រលាស់ចោល​ហើយ​ ​បាន​រើ​ឡើង​ហើយ​ ​បាន​គាស់រំលើង​ហើយ​ ​ចិត្ដ​របស់​អាត្មា​ប្រាសចាក​ ​រាគៈ​ផង​ ​ចិត្ដ​របស់​អាត្មា​ប្រាសចាក​ទោសៈ​ផង​ ​ចិត្ដ​របស់​អាត្មា​ប្រាសចាក​មោហៈ​ផង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​៣៣៥​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​ប្រាថ្នា​នឹង​និយាយប្រាប់​ចំពោះ​ ​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ចូល​បឋមជ្ឈាន​ហើយ​ ​តែ​ត្រឡប់ជា​ពោល​ ​ថា​ ​អាត្មា​បាន​ចូល​ទុតិយជ្ឈាន​ទៅវិញ​ ​បើ​អនុបសម្បន្ន​ដឹងសេចក្ដី​ច្បាស់​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​បើ​អនុបសម្បន្ន​ ​មិនដឹង​សេចក្ដីច្បាស់​ ​ភិក្ខុ​នោះ​ត្រូវ​ត្រឹម​អាបត្ដិ​ទុក្កដ​ ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​ប្រាថ្នា​នឹង​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636783449528908095
ទៅកាន់ទំព័រ៖