ព្រះត្រៃបិដក ភាគ ០៣
និយាយប្រាប់អនុបសម្បន្នថា អាត្មាបានចូលបឋមជ្ឈានហើយ ត្រឡប់ ជាពោលថា អាត្មាបានចូលតតិយជ្ឈាន ចតុត្ថជ្ឈាន សុញ្ញតវិមោក្ខ អនិមិត្ដវិមោក្ខ អប្បណិហិតវិមោក្ខ សុញ្ញតសមាធិ អនិមិត្ដសមាធិ អប្បណិហិតសមាធិ សុញ្ញតសមាបត្ដិ អនិមិត្ដសមាបត្ដិ អប្បណិហិត សមាបត្ដិ ត្រៃវិជ្ជា សតិបដ្ឋាន ៤ សម្មប្បធាន៤ ឥទ្ទិបាទ ៤ ឥន្ទ្រិយ៥ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ សោតាបត្ដិផល សកទាគាមិផល អនាគាមិផល អរហត្ដផល រាគៈ អាត្មាបានលះបង់ហើយ ទោសៈអាត្មាបានលះបង់ហើយ មោហៈអាត្មា បានលះបង់ហើយ រាគៈទោសៈមោហៈអាត្មាបានខ្ជាក់ចោលហើយ បាន ជម្រុះចោលហើយ បានបន្សាត់ចោលហើយ បាលរលាស់ចោលហើយ បានរើឡើងហើយ បានគាស់រំលើងហើយ ចិត្ដរបស់អាត្មាប្រាសចាក រាគៈ ចិត្ដរបស់អាត្មាប្រាសចាកទោសៈ ចិត្ដរបស់អាត្មា ប្រាសចាកមោហៈ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ បើអនុប- សម្បន្នមិនដឹងសេចក្ដីច្បាស់ទេ ត្រូវត្រឹមអាបត្ដិទុក្កដ។
[៣៣៦] ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូលទុតិយជ្ឈានហើយ។បេ។ តែត្រឡប់ជាពោលថា ចិត្ដរបស់អាត្មាប្រាសចាកមោហៈទៅវិញ បើអនុបសម្បន្ន
ID: 636783449924630729
ទៅកាន់ទំព័រ៖