ព្រះត្រៃបិដក ភាគ ០៣

ដឹងសេចក្ដី​ច្បាស់​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​បើ​អនុបសម្បន្ន​មិនដឹង​ ​សេចក្ដីច្បាស់​ ​ត្រូវ​ត្រឹម​អាបត្ដិ​ទុក្កដ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​ប្រាថ្នា​នឹង​ពោល​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ចូល​ទុតិយជ្ឈាន​ហើយ​ ​តែ​ត្រឡប់ជា​ពោល​ថា​ ​អាត្មា​បាន​ចូល​បឋមជ្ឈាន​ទៅវិញ​ ​បើ​អនុបសម្បន្ន​ដឹងសេចក្ដី​ច្បាស់​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​បើ​អនុបសម្បន្ន​មិនដឹង​សេចក្ដីច្បាស់​ ​ត្រូវ​ត្រឹម​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​ប្រាថ្នា​នឹង​ពោល​ដល់​អនុបសម្បន្ន​ថា​ ​ចិត្ដ​របស់​អាត្មា​ប្រាសចាក​មោហៈ​ ​តែ​ត្រឡប់ជា​ពោល​ថា​ ​អាត្មា​បាន​ចូល​បឋមជ្ឈាន​ហើយ​ទៅវិញ​ ​បើ​អនុបសម្បន្ន​ដឹងសេចក្ដី​ច្បាស់​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​បើ​អនុបសម្បន្ន​មិនដឹង​សេចក្ដីច្បាស់​ទេ​ ​ត្រូវ​ត្រឹម​អាបត្ដិ​ទុក្កដ​។​បេ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​ប្រាថ្នា​នឹង​ពោល​ដល់​អនុបសម្បន្ន​ថា​ ​ចិត្ដ​របស់​អាត្មា​ប្រាសចាក​មោហៈ​ ​តែ​ត្រឡប់ជា​ពោល​ថា​ ​ចិត្ដ​របស់​អាត្មា​ ​ប្រាសចាក​ទោសៈ​ទៅវិញ​ ​បើ​អនុបសម្បន្ន​ដឹងសេចក្ដី​ច្បាស់​ ​ត្រូវ​អាបត្ដិ​ ​បា​ចិ​ត្ដិយ​ ​បើ​អនុបសម្បន្ន​មិនដឹង​សេចក្ដីច្បាស់​ទេ​ ​ត្រូវ​ត្រឹម​អាបត្ដិ​ទុក្កដ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​ប្រាថ្នា​នឹង​ពោល​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ ​ចូល​បឋមជ្ឈាន​ផង​ ​ទុតិយជ្ឈាន​ផង​ ​តតិយជ្ឈាន​ផង​ ​ចតុត្ថជ្ឈាន​ផង​។​បេ​។​ ​ចិត្ដ​របស់​អាត្មា​ប្រាសចាក​ទោសៈ​ ​តែ​ត្រឡប់ជា​ពោល​ថា​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636783450283021228
ទៅកាន់ទំព័រ៖