ព្រះត្រៃបិដក ភាគ ០៣
ចិត្ដរបស់អាត្មាប្រាសចាកមោហៈទៅវិញ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ត្រូវអាបត្ដិបាចិត្ដិយ បើអនុសម្បន្នមិនដឹងសេចក្ដីច្បាស់ ត្រូវត្រឹម អាបត្ដិទុក្កដ។
[៣៣៧] ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូលទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង។ បេ។ ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង តែត្រឡប់ជានិយាយថា អាត្មាបានចូលបឋមជ្ឈានហើយទៅវិញ បើអនុបសម្បន្នដឹង សេចក្ដីច្បាស់ ត្រូវអាបត្ដិបាចិត្ដិយ បើអនុបសម្បន្នមិនដឹងសេចក្ដីច្បាស់ ត្រូវត្រឹមអាបត្ដិទុក្កដ។
[៣៣៨] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា ភិក្ខុអង្គណានៅក្នុងវិហាររបស់អ្នក ភិក្ខុអង្គនោះបានចូលហើយ កំពុងចូល ជាអ្នកចូលបឋមជ្ឈាន ភិក្ខុនោះជាអ្នកបាននូវបឋមជ្ឈាន ភិក្ខុនោះជាអ្នក ស្ទាត់ក្នុងបឋមជ្ឈានបឋមជ្ឈានភិក្ខុនោះបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយ ប្រាប់ចំពោះអនុបសម្បន្នថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល ជាអ្នកចូលទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ភិក្ខុនោះ ជាអ្នកបាននូវចតុត្ថជ្ឈាន ភិក្ខុនោះជាអ្នកស្ទាត់ក្នុងចតុត្ថជ្ឈាន ចតុត្ថជ្ឈាន
ID: 636783450611530017
ទៅកាន់ទំព័រ៖