ព្រះត្រៃបិដក ភាគ ០៣
ភិក្ខុនោះបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះបានដល់ហើយ កំពុងដល់ ជាអ្នកដល់នូវសុញ្ញតវិមោក្ខ អនិមិត្ដវិមោក្ខ អប្បណិហិតវិមោក្ខ សុញ្ញតសមាធិ អនិមិត្ដសមាធិ អប្បណិហិតសមាធិ ភិក្ខុនោះជាអ្នកបាននូវអប្បណិហិតសមាធិ ភិក្ខុនោះ ជាអ្នកស្ទាត់ក្នុងអប្បណិហិតសមាធិ អប្បណិហិតសមាធិ ភិក្ខុនោះ បានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះបានដល់ហើយនូវសុញ្ញតសមាបត្ដិ អនិមិត្ដសមាបត្ដិ អប្បណិហិតសមាបត្ដិ ត្រៃវិជ្ជា សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ សោតាបត្ដិផល សកទាគាមិផល អនាគាមិផល អរហត្ដផល។បេ។ រាគៈភិក្ខុនោះ បានលះបង់ហើយ ទោសៈភិក្ខុនោះបានលះបង់ហើយ មោហៈភិក្ខុនោះបាន លះបង់ហើយ រាគៈទោសៈមោហៈភិក្ខុនោះបានខ្ជាក់ចោលហើយ បាន ជម្រះចោលហើយ បានបន្សាត់ចោលហើយ បានរលាស់ចោលហើយ
ID: 636783450940888856
ទៅកាន់ទំព័រ៖