ព្រះត្រៃបិដក ភាគ ០៣

បាន​រើ​ឡើង​ហើយ​ ​បាន​គាស់រំលើង​ហើយ​ ​ចិត្ដ​របស់​ភិក្ខុ​នោះ​ប្រាសចាក​រាគៈ​ចិត្ដ​របស់​ភិក្ខុ​នោះ​ប្រាសចាក​ទោសៈ​ ​ចិត្ដ​របស់​ភិក្ខុ​នោះ​ប្រាស​ ​ចាក​មោហៈ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ចំពោះ​អនុបសម្បន្ន​ថា​ ​ភិក្ខុ​ណា​នៅក្នុង​វិហា​របស់​អ្នក​ ​ភិក្ខុ​នោះ​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​ជា​អ្នក​ចូល​បឋមជ្ឈាន​ ​ទុតិយជ្ឈាន​ ​តតិយជ្ឈាន​ ​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ភិក្ខុ​នោះ​ជា​អ្នក​បាន​នូវ​ចតុត្ថជ្ឈាន​ ​ភិក្ខុ​នោះ​ជា​ ​អ្នក​ស្ទាត់​ក្នុង​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ភិក្ខុ​នោះ​ ​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ចំពោះ​អនុបសម្បន្ន​ថា​ ​ភិក្ខុ​ណា​នៅ​គ្រប់គ្រង​វិហា​របស់​ ​អ្នក​ ​ភិក្ខុ​ណា​ប្រើប្រាស់​ចីវរ​របស់​អ្នក​ ​ភិក្ខុ​ណា​បរិភោគ​បិណ្ឌបាត​របស់​អ្នក​ ​ភិក្ខុ​ណា​ប្រើប្រាស់​សេនាសនៈ​របស់​អ្នក​ ​ភិក្ខុ​ណា​បរិភោគ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​របស់​អ្នក​ ​ភិក្ខុ​នោះ​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​ជា​អ្នក​ចូល​ ​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ភិក្ខុ​នោះ​ជា​អ្នក​បាន​នូវ​ចតុត្ថជ្ឈាន​ ​ភិក្ខុ​នោះ​ជា​អ្នក​ស្ទាត់​ក្នុង​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ភិក្ខុ​នោះ​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 636783451194923386
ទៅកាន់ទំព័រ៖