ព្រះត្រៃបិដក ភាគ ០៣

ព្រោះ​ធ្វើ​ទឹក​សុក្ក​ឱ្យ​ឃ្លាត​ចេញ​ហើយ​បាន​សូម​បរិវាស​អំពី​ជំនុំ​សង្ឃ​ ​ដើម្បី​អាបត្ដិ​នោះ​ ​ជំនុំ​សង្ឃ​ក៏បាន​ឱ្យ​បរិវាស​ដល់​ឧប​នន្ទ​នោះ​ ​ដើម្បី​អាបត្ដិ​នោះ​ ​ឧប​នន្ទ​នោះ​ ​ឥឡូវ​កំពុង​នៅ​បរិវាស​ ​ហើយ​អង្គុយ​នៅក្នុង​ទីបំផុត​អាសនៈ​។​ ​ពួក​ភិក្ខុ​ណា​ ​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ពួក​ភិក្ខុ​នោះ​ ​ក៏​ពោលទោស​ ​តិះ​ ​ដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​ហ៊ាន​ ​ប្រាប់​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​របស់​ភិក្ខុ​ផងគ្នា​ ​ដល់​អនុបសម្បន្ន​បុគ្គល​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្ដី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ ​ភាគ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​បាន​ ​ប្រាប់​ទុ​ដ្ឋុ​ល្លា​បត្ដិ​របស់​ភិក្ខុ​ផងគ្នា​ ​ដល់​អនុបសម្បន្ន​បុគ្គល​ ​ពិតមែន​ឬ​។​ ​ពួក​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិនសមបើ​នឹង​ហ៊ាន​ប្រាប់​ទុ​ដ្ឋុ​ល្លា​បត្ដិ​របស់​ភិក្ខុ​ផងគ្នា​ ​ដល់​អនុបសម្បន្ន​បុគ្គល​សោះ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​នឹង​បាន​ដឹកនាំ​ពួក​មនុស្ស​ដែល​មិនទាន់​ជ្រះថ្លា​ ​ឱ្យ​បាន​ជ្រះថ្លា​ឡើង​ក៏ទេដែរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សំដែង​ឡើង​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636783452209181398
ទៅកាន់ទំព័រ៖