ព្រះត្រៃបិដក ភាគ ០៣

គឺ​អាបត្ដិ​ ​(​ប៉ុន្មាន​)​ ​ដែល​សង្ឃ​កំណត់​ឱ្យ​ហើយ​ ​ភិក្ខុ​ដែល​សង្ឃ​សន្មត​ត្រូវ​ ​ប្រាប់​អាបត្ដិ​ប៉ុណ្ណោះ​។​ ​ដែល​ហៅថា​ ​កំណត់​ត្រកូល​ ​(​នោះ​)​ ​គឺ​ត្រកូល​ ​(​ប៉ុន្មាន​)​ ​ដែល​សង្ឃ​កំណត់​ឱ្យ​ហើយ​ ​ភិក្ខុ​ដែល​សង្ឃ​សន្មត​ ​ត្រូវ​ប្រាប់​ ​(​អាបត្ដិ​)​ ​ដល់​ត្រកូល​ប៉ុណ្ណោះ​។​ ​ដែល​ហៅថា​ ​កំណត់​អាបត្ដិ​និង​កំណត់​ ​ត្រកូល​ ​(​នោះ​)​ ​គឺ​អាបត្ដិ​ ​(​ប៉ុន្មាន​)​ ​ដែល​សង្ឃ​កំណត់​ឱ្យ​ហើយ​ ​និង​ត្រកូល​ ​(​ប៉ុន្មាន​)​ ​ដែល​សង្ឃ​កំណត់​ឱ្យ​ហើយ​ ​ភិក្ខុ​ដែល​សង្ឃ​សន្មត​ត្រូវ​ប្រាប់​ ​(​អាបត្ដិ​ប៉ុណ្ណោះ​)​ ​ដល់​ត្រកូល​ប៉ុណ្ណោះ​បាន​។​ ​ដែល​ហៅថា​ ​មិនកំណត់​ ​អាបត្ដិ​មិនកំណត់​ត្រកូល​ ​(​នោះ​)​ ​គឺ​អាបត្ដិ​(​ប៉ុន្មាន​)​ ​ដែល​សង្ឃ​មិនកំណត់​ឱ្យ​ ​ហើយនិង​ត្រកូល​ ​(​ប៉ុន្មាន​)​ ​ដែល​សង្ឃ​មិនកំណត់​ឱ្យ​ហើយ​ ​ភិក្ខុ​ដែល​សង្ឃ​ ​សន្មត​ត្រូវ​ប្រាប់​អាបត្ដិ​ដែល​សង្ឃ​មិនកំណត់​ឱ្យ​ប៉ុណ្ណោះ​ ​ដល់​ត្រកូល​ដែល​ ​សង្ឃ​មិនកំណត់​ឱ្យ​ប៉ុណ្ណោះ​បាន​។​
 ​[​៣៤៥​]​ ​(​ម្យ៉ាងទៀត​)​ ​ត្រង់​ពាក្យ​ថា​ ​កំណត់​អាបត្ដិ​ ​គឺ​ពួក​អាបត្ដិ​ ​ណា​ដែល​សង្ឃ​បាន​កំណត់​ឱ្យ​ហើយ​ ​ភិក្ខុ​មិន​ប្រាប់​អាបត្ដិ​ទាំងនោះ​ ​ទៅ​ ​ប្រាប់​ពួក​អាបត្ដិ​ដទៃ​វិញ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ពាក្យ​ថា​ ​កំណត់​ ​ត្រកូល​ ​គឺ​ពួក​ត្រកូល​ណា​ដែល​សង្ឃ​បាន​កំណត់​ឱ្យ​ហើយ​ ​ភិក្ខុ​មិន​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636783452846017823
ទៅកាន់ទំព័រ៖