ព្រះត្រៃបិដក ភាគ ០៣

ប្រាប់​ពួក​ត្រកូល​នោះ​ ​បែ​ជា​ប្រាប់​ត្រកូល​ទាំងឡាយ​ដទៃ​វិញ​ ​ត្រូវ​អាបត្ដិ​ ​បា​ចិ​ត្ដិយ​។​ ​ពាក្យ​ថា​ ​កំណត់​អាបត្ដិ​ ​និង​កំណត់​ត្រកូល​ ​គឺ​ពួក​អាបត្ដិ​ណា​ ​ដែល​សង្ឃ​បាន​កំណត់​ឱ្យ​ក្ដី​ ​ពួក​ត្រកូល​ណា​ ​ដែល​សង្ឃ​បាន​កំណត់​ឱ្យ​ក្ដី​ ​ភិក្ខុ​នោះ​មិន​ប្រាប់​អាបត្ដិ​ទាំងនោះ​ ​មិន​ប្រាប់​ត្រកូល​ទាំងនោះ​ ​ទៅ​ប្រាប់​អាបត្ដិ​ឯទៀត​ ​ត្រកូល​ឯទៀត​វិញ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ពាក្យ​ថា​ ​មិនកំណត់​អាបត្ដិ​ ​មិនកំណត់​ត្រកូល​ ​(​នោះ​)​ ​គឺ​ភិក្ខុ​នោះ​ប្រាប់​អនុបសម្បន្ន​ដោយ​អាបត្ដិ​ណា​ ​ៗ​ ​ត្រ​កូល​ណាៗ​ ​ក៏ដោយ​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
 [​៣៤៦​]​ ​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​ភិក្ខុ​ដឹង​ច្បាស់​ថា​ ​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​ហើយ​ប្រាប់​ដល់​អនុបសម្បន្ន​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ភិក្ខុ​ដែល​សង្ឃ​សម្មត​ឱ្យ​ប្រាប់​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​ហើយ​ប្រាប់​ដល់​អនុបសម្បន្ន​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ភិក្ខុ​ដែល​សង្ឃ​សន្មត​ឱ្យ​ ​ប្រាប់​។​ ​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​ភិក្ខុ​សំគាល់​ថា​អ​ទុ​ដ្ឋុ​ល្លា​បត្ដិ​ ​ហើយ​ប្រាប់​ដល់​អនុបសម្បន្ន​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​វៀរលែងតែ​ភិក្ខុ​ដែល​សង្ឃ​សន្មត​ឱ្យ​ប្រាប់​។​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636783453135214364
ទៅកាន់ទំព័រ៖