ព្រះត្រៃបិដក ភាគ ០៣
[៣៤៧] ភិក្ខុប្រាប់អទុដ្ឋុល្លាបត្ដិ (ដល់អនុបសម្បន្ន) ត្រូវអាបត្ដិទុក្កដ។ ភិក្ខុប្រាប់អជ្ឈាចារអាក្រក់ក្ដី
(១) មិនសូវអាក្រក់ក្ដី
(២) របស់អនុបសម្បន្ន គឺសាមណេរ (ដល់អនុបសម្បន្នដទៃ) ត្រូវអាបត្ដិទុក្កដ។ អទុដ្ឋុល្លាបត្ដិ ភិក្ខុសំគាល់ថា ទុដ្ឋុល្លាបត្ដិវិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យ ក្នុងអទុដ្ឋុល្លាបត្ដិ ត្រូវអាបត្ដិទុក្កដ។ អទុដ្ឋុល្លាបត្ដិ ភិក្ខុសំគាល់ថា អទុដ្ឋុល្លាបត្ដិ ត្រូវអាបត្ដិទុក្កដ។
[៣៤៨] អាបត្ដិមិនមានដល់ភិក្ខុដែលប្រាប់តែវត្ថុ
(៣) មិនប្រាប់អាបត្ដិដល់ភិក្ខុដែលប្រាប់តែអាបត្ដិ
(៤) មិនប្រាប់វត្ថុដល់ភិក្ខុដែលបានសេចក្ដីសម្មតិអំពីសង្ឃ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទទី៩ ចប់។
(១) សាមណេរប្រព្រឹត្ដខុសក្នុងសិក្ខាបទ៥ខាងដើម ឈ្មោះថាអជ្ឈាចារអាក្រក់ ។ (២) សាមណេរប្រព្រឹត្ដខុសក្នុងសិក្ខាបទ៥ ខាងចុង ឈ្មោះថាអជ្ឈាចារមិនសូវអាក្រក់ ។ (៣) ភិក្ខុប្រាប់ថា ភិក្ខុនេះត្រូវសុក្កវិសដ្ឋិ (គឺធ្វើសុក្កឱ្យឃ្លាតចេញ) ជាដើម ហៅថា ប្រាប់តែវត្ថុ ។ (៤) ភិក្ខុប្រាប់ថា ភិក្ខុនេះត្រូវអាបត្ដិបារាជិក ត្រូវអាបត្ដិសង្ឃាទិសេសជាដើម ហៅថា ប្រាប់តែអាបត្ដិ ។
ID: 636783454177063954
ទៅកាន់ទំព័រ៖