ព្រះត្រៃបិដក ភាគ ០៣

ត្រង់​ទី​ដែល​ព្រះអង្គ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​ដោយសព្វគ្រប់​)​។​ ​ព្រះ​សាស្ដា​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ទេវតា​ ​ពាក្យ​ដែល​អ្នក​ថា​ប្រពៃ​ពេក​ណាស់​ ​ម្នាល​ទេវតា​ ​អ្នកឯង​មិនបាន​សម្លាប់​ភិក្ខុ​នោះ​ត្រូវពិត​ហើយ​ ​ម្នាល​ទេវតា​ ​បើ​អ្នកសម្លាប់​ភិក្ខុ​នោះ​ក្នុងថ្ងៃនេះ​ហើយ​ ​ម្នាល​ទេវតា​ ​អ្នកឯង​ត្រូវ​បាន​នូវ​បាប​ជាច្រើន​ ​នែ​ទេវតា​ ​អ្នកឯង​ចូរ​ត្រឡប់ទៅវិញ​ចុះ​ ​ក្នុង​ទីឯណោះ​មាន​ឈើមួយដើម​យ៉ាង​ស្ងាត់​ ​អ្នកឯង​ចូរ​ទៅ​នៅ​អាស្រ័យ​នូវ​ឈើ​នោះ​ចុះ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​ ​បង្អាប់​ថា​ ​ពួក​សមណៈ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្រ​ ​មិន​គួរ​នឹង​ហ៊ាន​កាប់​ដោយខ្លួនឯង​ផង​ ​ប្រើ​អ្នកដទៃ​ឱ្យ​កាប់​ផង​ ​នូវ​ដើមឈើ​សោះ​ ​ពួក​សមណៈ​ជា​កូនចៅ​ព្រះពុទ្ធ​ជា​សក្យ​បុត្រ​ ​រមែង​បៀតបៀន​នូវ​វត្ថុ​ដែល​មានជីវិត​មាន​ឥន្ទ្រិយ​តែ១​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពាក្យ​មនុស្ស​ទាំងឡាយ​ ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​ ​មាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុ​នៅក្នុង​ក្រុង​អា​ឡ​វី​ ​មិន​គួរ​នឹង​ហ៊ាន​កាប់​ដោយខ្លួនឯង​ខ្លះ​ ​ប្រើ​អ្នកដទៃ​ឱ្យ​កាប់​ខ្លះ​ ​នូវ​ដើមឈើ​សោះ​។​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636783459445625299
ទៅកាន់ទំព័រ៖