ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ២
[៣៥៨] សម័យនោះ ព្រះដ៏ទ្រង់យសកាលគង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះឯង ឆន្នភិក្ខុដ៏មានអាយុ ប្រព្រឹត្ដអនាចារដោយខ្លួនឯង កាលភិក្ខុសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ក៏ពោលបិទបាំងនូវពាក្យដទៃដោយពាក្យដទៃ (គឺពោលពាក្យបន្លែបន្លប់) ទៅវិញដោយពាក្យថា នរណាត្រូវអាបត្ដិ ត្រូវអាបត្ដិអ្វី ត្រូវអាបត្ដិព្រោះវត្ថុអ្វី ត្រូវអាបត្ដិដោយប្រការដូចម្ដេច លោកទាំងឡាយពោលចំពោះបុគ្គលណា លោកទាំងឡាយពោលថាអ្វី។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ កាលភិក្ខុសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃហើយ មិនសមបើនឹងពោលបិទបាំងនូវពាក្យដទៃដោយពាក្យដទៃថា នរណាត្រូវអាបត្ដិ ត្រូវអាបត្ដិអ្វី ត្រូវអាបត្ដិព្រោះវត្ថុអ្វី ត្រូវអាបត្ដិដោយប្រការដូចម្ដេច លោកទាំងឡាយពោលចំពោះបុគ្គល ណា លោកទាំងឡាយពោលថាអ្វី។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់សួរបញ្ជាក់ទៅនឹងឆន្នភិក្ខុដ៏មានអាយុថា ម្នាលឆន្ន
ID: 636783461625059955
ទៅកាន់ទំព័រ៖