ព្រះត្រៃបិដក ភាគ ០៣
បានឮថាអ្នកឯងកាលដែលភិក្ខុសាកសួរដោយ អាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ហើយពោលបិទបាំងនូវពាក្យដទៃដោយពាក្យដទៃវិញថា នរណាត្រូវអាបត្ដិ។បេ។ លោកទាំងឡាយពោលថាដូចម្ដេច ពាក្យនេះពិតមែនឬ។ ឆន្នភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ពាក្យនេះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង កាលដែលភិក្ខុសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ហើយមិនគួរបើ នឹងពោលបិទបាំងនូវពាក្យដទៃដោយពាក្យដទៃថា នរណាត្រូវអាបត្ដិ។បេ។ លោកទាំងឡាយពោលដូចម្ដេច នែមោឃបុរស អំពើដែលអ្នកធ្វើ នេះនឹងបានដឹកនាំមនុស្សទាំងឡាយដែលមិនទាន់ជ្រះថ្លា ឱ្យបានជ្រះថ្លា ឡើងក៏ទេ។ បេ។ ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោស រួចទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅថាភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរលើកនូវអញ្ញវាទកកម្ម
(១) ដល់ឆន្នភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវលើកនូវអញ្ញវាទកកម្មយ៉ាងនេះ ភិក្ខុដែលឈ្លាសអង់អាច ត្រូវប្រកាសសង្ឃឱ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្ដាប់នូវពាក្យខ្ញុំ (ដ្បិត) ឆន្នភិក្ខុនេះ កាលភិក្ខុសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ក៏ពោលបិទបាំងនូវពាក្យដទៃដោយពាក្យដទៃវិញ។
(១) អំពើដែលសង្ឃត្រូវធ្វើដល់ភិក្ខុអ្នកពោលពាក្យដទៃ គឺពោលពាក្យបន្លែបន្លប់ ។
ID: 636783462038783619
ទៅកាន់ទំព័រ៖