ព្រះត្រៃបិដក ភាគ ០៣

 [​៣៦០​]​ ​សម័យ​នោះ​ឯង​ ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​កាល​ភិក្ខុ​កំពុង​ ​សាកសួរ​ ​ដោយ​អាបត្ដិ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ក៏​គិត​ដោយ​អា​ត្ដា​អញ​កាល​ ​ពោល​បិទបាំង​នូវ​ពាក្យ​ដទៃ​ដោយ​ពាក្យ​ដទៃ​ ​មុខ​ជា​នឹង​ត្រូវ​អាបត្ដិ​ ​(​មិនខាន​ឡើយ​)​ ​ហើយក៏​ស្ងៀម​នៅ​មិន​ស្ដី​ ​នាំ​ឱ្យ​សង្ឃ​លំបាក​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​កាល​ភិក្ខុ​ ​សាកសួរ​ដោយ​អាបត្ដិ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​មិនសមបើ​នឹង​ស្ងៀម​នៅ​មិន​ ​ស្ដី​នាំ​ឱ្យ​សង្ឃ​លំបាក​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្ដី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​នែ​ឆ​ន្ន​ ​បានឮ​ថា​អ្នកឯង​កាលដែល​ភិក្ខុ​សាកសួរ​ដោយ​អាបត្ដិ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ហើយ​ស្ងៀម​នៅ​មិន​ស្ដី​ ​នាំ​ឱ្យ​សង្ឃ​លំបាក​ ​ពិតមែន​ឬ​។​ ​ឆ​ន្ន​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ ​អ្នកឯង​ ​កាលដែល​ភិក្ខុ​សាកសួរ​ដោយ​អាបត្ដិ​ ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​មិនសមបើ​នឹង​ស្ងៀម​នៅ​មិន​ស្ដី​នាំ​ឱ្យ​សង្ឃ​ ​លំបាក​ទេ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​ ​នឹង​បាន​ដឹកនាំ​មនុស្ស​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឱ្យ​ជ្រះថ្លា​ឡើង​ក៏ទេដែរ​។​ ​បេ​។​ ​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636783462626117213
ទៅកាន់ទំព័រ៖