ព្រះត្រៃបិដក ភាគ ០៣

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ ​រួច​ទ្រង់​ធ្វើ​នូវ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​លើក​នូវ​វិហេសកកម្ម​(​១​)​ ​ដល់​ឆ​ន្ន​ភិក្ខុ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវលើ​ក​នូវ​វិហេសកកម្ម​យ៉ាងនេះ​ ​គឺ​ភិក្ខុ​ដែល​វាងវៃ​អង់អាច​គួរ​ផ្ដៀង​សង្ឃ​ឱ្យ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្ដាប់​នូវ​ពាក្យ​ខ្ញុំ​(​ដ្បិត​)​ ​ឆ​ន្ន​ភិក្ខុ​នេះ​ ​កាលដែល​ភិក្ខុ​សាកសួរ​ ​ដោយ​អាបត្ដិ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ក៏​ស្ងៀម​នៅ​មិន​ស្ដី​ ​នាំ​ឱ្យ​សង្ឃ​លំបាក​។​ ​បើ​កម្ម​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវលើ​ក​នូវ​វិហេសកកម្ម​ដល់​ឆ​ន្ន​ភិក្ខុ​។​ ​នេះ​ជា​ពាក្យ​ផ្ដៀង​សង្ឃ​ឱ្យ​ដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ ​ព្រះសង្ឃ​ស្ដាប់​នូវ​ពាក្យ​ខ្ញុំ​(​ដ្បិត​)​ ​ឆ​ន្ន​ភិក្ខុ​នេះ​ ​កាលដែល​សង្ឃ​សាកសួរ​ដោយ​អាបត្ដិ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ក៏​ស្ងៀម​នៅ​មិន​ស្ដី​ ​នាំ​ឱ្យ​សង្ឃ​លំបាក​។​ ​ឥឡូវ​សង្ឃ​លើក​នូវ​វិហេសកកម្ម​ដល់​ឆ​ន្ន​ភិក្ខុ​។​ ​ការដែល​លើក​នូវ​វិហេសកកម្ម​ដល់​ឆ​ន្ន​ភិក្ខុ​ ​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​នៅ​ ​(​បើ​)​ ​មិន​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ទេ​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ពោល​ឡើង​។
​(​១​)​ ​អំពើ​ដែល​សង្ឃ​ត្រូវ​ធ្វើ​ដល់​ភិក្ខុ​អ្នកនាំ​សង្ឃ​ ​ឱ្យ​បាន​សេចក្ដី​លំបាក​ ​។​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636783463115515205
ទៅកាន់ទំព័រ៖