ព្រះត្រៃបិដក ភាគ ០៣
វិហេសកកម្ម សង្ឃបានលើកដល់ឆន្នភិក្ខុរួចហើយ។ ការដែលលើកនូវវិហេសកកម្ម សមគួរដល់សង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃស្ងៀមនៅមិនស្ដី។ ខ្ញុំចាំទុកនូវរឿងនេះ ដោយភាវៈស្ងៀមនៅយ៉ាងនេះ។
[៣៦១] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសឆន្នភិក្ខុដ៏មានអាយុដោយអនេកបរិយាយ។ បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ ព្រោះពោលនូវពាក្យដទៃ(ឬ)ព្រោះធ្វើឱ្យសង្ឃបានសេចក្ដីលំបាក។
[៣៦២] ដែលហៅថា ពោលនូវពាក្យដទៃ (នោះ) គឺភិក្ខុ (ណាមួយ) ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិ ក្នុងកណ្ដាលជំនុំសង្ឃ មិនប្រាថ្នានឹងពោលនូវវត្ថុនិងអាបត្ដិនោះ មិនប្រាថ្នានឹងបង្ហើប ឡើងនូវវត្ថុនិងអាបត្ដិនោះ ត្រឡប់ជាបិទបាំងនូវពាក្យដទៃដោយពាក្យ ដទៃវិញថា នរណាបានត្រូវអាបត្ដិ ត្រូវអាបត្ដិអ្វី ត្រូវអាបត្ដិព្រោះវត្ថុអ្វី ត្រូវអាបត្ដិដោយប្រការដូចម្ដេច លោកទាំងឡាយពោលនឹងនរណា លោកទាំងឡាយពោលដូចម្ដេច ភិក្ខុនេះឈ្មោះថាពោលនូវពាក្យដទៃ។
ID: 636783463450194347
ទៅកាន់ទំព័រ៖