ព្រះត្រៃបិដក ភាគ ០៣

 [​៣៦៣​]​ ​ដែល​ហៅថា​ ​ធ្វើ​ឱ្យ​សង្ឃ​បាន​សេចក្ដី​លំបាក​ ​(​នោះ​)​ ​គឺ​ភិក្ខុ​(​ណាមួយ​)​ដែល​ភិក្ខុ​កំពុង​សាកសួរ​ចំពោះ​វត្ថុ​ក្ដី​ ​ចំពោះ​អាបត្ដិ​ក្ដី​ ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​មិន​ប្រាថ្នា​នឹង​ពោល​នូវ​វត្ថុ​និង​អាបត្ដិ​នោះ​ ​មិន​ប្រាថ្នា​នឹង​បង្ហើប​នូវ​វត្ថុ​ ​និង​អាបត្ដិ​នោះ​ ​ហើយ​ស្ងៀម​មិន​ស្ដី​ ​នាំ​ឱ្យ​សង្ឃ​បាន​សេចក្ដី​លំបាក​ ​ភិក្ខុ​នេះ​ឈ្មោះថា​ធ្វើ​ឱ្យ​សង្ឃ​បាន​សេចក្ដី​លំបាក​។​
 [​៣៦៤​]​ ​កាលបើ​អញ្ញវាទ​ក​កម្ម​សង្ឃ​មិនបាន​លើកឡើង​ទេ​ ​ភិក្ខុ​ ​(​ណាមួយ​)​ ​ដែល​ភិក្ខុ​កំពុង​សាកសួរ​ចំពោះ​វត្ថុ​ក្ដី​ ​ចំពោះ​អាបត្ដិ​ក្ដី​ ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ហើយ​មិន​ប្រាថ្នា​នឹង​ពោល​នូវ​វត្ថុ​និង​អាបត្ដិ​នោះ​ ​មិន​ប្រាថ្នា​នឹង​បង្ហើប​ឡើង​នូវ​វត្ថុ​ ​និង​អាបត្ដិ​នោះ​ ​ត្រឡប់ជា​ពោល​បិទបាំង​នូវ​ ​ពាក្យ​ដទៃ​ដោយ​ដទៃ​វិញ​ថា​ ​នរណា​បាន​ត្រូវ​អាបត្ដិ​ ​ត្រូវ​អាបត្ដិ​អ្វី​ ​ត្រូវ​អាបត្ដិ​ ​ព្រាះ​វត្ថុ​អ្វី​ ​ត្រូវ​អាបត្ដិ​ដោយ​ប្រការ​ដូចម្ដេច​ ​លោក​ទាំងឡាយ​ពោល​នឹងនរ​ណា​ ​លោក​ទាំងឡាយ​ពោល​ដូចម្ដេច​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​កាលបើ​វិហេសកកម្ម​ដែល​សង្ឃ​មិនបាន​កើតឡើង​ទេ​ ​ភិក្ខុ​ណា​ ​ដែល​ភិក្ខុ​កំពុង​សាកសួរ​ចំពោះ​វត្ថុ​ក្ដី​ ​ចំពោះ​អាបត្ដិ​ក្ដី​ ​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ ​ហើយ​មិន​ប្រាថ្នា​នឹង​ពោល​នូវ​វត្ថុ​និង​អាបត្ដិ​នោះ​ ​មិន​ប្រាថ្នា​នឹង​បង្ហើប​ឡើង​ ​នូវ​វត្ថុ​និង​អាបត្ដិ​នោះ​ ​ស្លៀ​ម​មិន​ស្ដី​ ​នាំ​ឱ្យ​សង្ឃ​បាន​សេចក្ដី​លំបាក​ ​ភិក្ខុ​ ​នោះ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636783463791863889
ទៅកាន់ទំព័រ៖