ព្រះត្រៃបិដក ភាគ ០៣

គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​សេចក្ដី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ចំពោះ​ពួក​មេ​ត្ដិយ​ភុម្ម​ជ​ក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​អ្នក​ទាំងឡាយ​ ​បង្គាប់​ភិក្ខុ​ទាំងឡាយ​ឱ្យ​ពោលទោស​ទព្វ​មល្ល​បុ​ត្ដ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់​មេ​ត្ដា​ប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មិនសមបើ​នឹង​បង្គាប់​ពួក​ភិក្ខុ​ ​(​ដទៃ​)​ ​ឱ្យ​ពោលទោស​ទព្វ​មល្ល​បុ​ត្ដ​សោះ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​នឹង​បាន​ដឹកនាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឱ្យ​ជ្រះថ្លា​ឡើង​ក៏ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ ​(​ ​ដទៃ​ ​)​ ​ឱ្យ​ពោលទោស​ភិក្ខុ​ផងគ្នា​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​សិក្ខាបទ​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញ​ត្ដ​ដល់​ពួក​ភិក្ខុ​យ៉ាងនេះ​។​
 [​៣៦៩​]​ ​សម័យ​នោះ​ឯង​ ​ពួក​មេ​ត្តិ​យ​ភុម្ម​ជ​ក​ភិក្ខុ​គិត​គ្នា​ថា​ ​ការដែល​ប្រើ​ភិក្ខុ​ ​(​ដទៃ​)​ ​ឱ្យ​ពោលទោស​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ហាម​រួចហើយ​ ​ព្រោះហេតុនោះ​ភិក្ខុ​ទាំងឡាយ​មុខ​ជា​នឹង​បានឮ​ ​ដោយ​ពាក្យ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ហើយក៏​តិះដៀល​ ​ព្រះ​ទព្វ​មល្ល​បុ​ត្ដ​ដ៏​មាន​អាយុ​ជិត​ពួក​ភិក្ខុ​ ​(​ដទៃ​)​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636783465223325764
ទៅកាន់ទំព័រ៖