ព្រះត្រៃបិដក ភាគ ០៣

ថា​ ​ព្រះ​ទព្វ​មល្ល​បុ​ត្ដ​រៀបចំ​សេនាសនៈ​តាម​សេចក្ដី​គាប់​ចិត្ដ​ ​(​របស់​ខ្លួន​)​ ​ផង​ ​ចា​ត់​ចែង​ភ​ត្ដ​តាម​សេចក្ដី​គាប់​ចិត្ដ​ ​(​របស់​ខ្លួន​)​ ​ផង​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​មេ​ត្ដិយ​ភុម្ម​ជ​ក​ភិក្ខុ​មិនសមបើ​នឹង​ហ៊ាន​តិះដៀល​ ​ព្រះ​ទព្វ​មល្ល​បុ​ត្ដ​ដ៏​មាន​អាយុ​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក្រាបទូល​សេចក្ដី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ចំពោះ​នឹង​ពួក​មេ​ត្ដិយ​ភុម្ម​ជ​ក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​តិះដៀល​ទព្វ​មល្ល​បុ​ត្ដ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់​មេ​ត្ដា​ប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិនសមបើ​នឹង​តិះដៀល​ទព្វ​មល្ល​បុ​ត្ដ​ទេ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​នឹង​បាន​ដឹកនាំ​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឱ្យ​បាន​ជ្រះថ្លា​ឡើង​ក៏ទេ​។​ ​បេ​។​ ​ម្លា​លភិ​ក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ដទៃ​ឱ្យ​ពោលទោស​ ​(​ ​ភិក្ខុ​ផងគ្នា​ឬ​ ​)​ ​តិះដៀល​ ​(​ ​ភិក្ខុ​ផងគ្នា​ ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់
ID: 636783465496861410
ទៅកាន់ទំព័រ៖