ព្រះត្រៃបិដក ភាគ ០៣
[៣៧២] ភិក្ខុបង្គាប់ភិក្ខុដទៃឱ្យពោលទោសក្ដី តិះដៀលដោយខ្លួនឯងក្ដី នូវអនុបសម្បន្នបុគ្គល ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានប្រាថ្នានឹងធ្វើនូវសេចក្ដីតិះដៀល មានប្រាថ្នានឹងធ្វើនូវសេចក្ដីបង្អាប់យស មានប្រាថ្នានឹងធ្វើនូវសេចក្ដីបង្អាប់បង្អោនចំពោះឧបសម្បន្នបុគ្គល ដែលសង្ឃ មិនបានសន្មតឱ្យជាអ្នកក្រាលសេនាសនៈក្ដី ឱ្យជាអ្នកចាត់ចែងនូវភត្ដក្ដី ឱ្យជាអ្នកចែកនូវបបរក្ដី ឱ្យជាអ្នកចែកនូវផ្លែឈើក្ដី ឱ្យជាអ្នកចែកនូវបង្អែមក្ដី ឱ្យជាអ្នកចែកចាយនូវវត្ថុមានប្រមាណតិចតួចក្ដី ហើយបង្គាប់ភិក្ខុដទៃឱ្យពោលទោសក្ដី តិះដៀលដោយខ្លួនឯងក្ដី នូវឧបសម្បន្នបុគ្គលក្ដី នូវអនុបសម្បន្នបុគ្គលក្ដី ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានប្រាថ្នានឹងធ្វើនូវសេចក្ដីតិះដៀល មានប្រាថ្នានឹងធ្វើនូវសេចក្ដីបង្អាប់ដោយ មានប្រាថ្នានឹងធ្វើនូវសេចក្ដីបង្អាប់បង្អោនចំពោះអនុបសម្បន្នបុគ្គល ដែលសង្ឃបានសន្មត ឬ មិនបានសន្មត ឱ្យជាអ្នកក្រាលនូវសេនាសនៈក្ដី ឱ្យជាអ្នកចាត់ចែងនូវភត្ដក្ដី ឱ្យជាអ្នកចែកនូវបបរក្ដី ឱ្យជាអ្នកចែកផ្លែឈើក្ដី ឱ្យជាអ្នកចែកនូវបង្អែមក្ដី ឱ្យជាអ្នកចែកចាយនូវវត្ថុមានប្រមាណតិចតួចក្ដី ហើយបង្គាប់ភិក្ខុដទៃឱ្យពោលទោស ឬតិះដៀលដោយខ្លួនឯង នូវឧបសម្បន្នបុគ្គលក្ដី
ID: 636783466078184660
ទៅកាន់ទំព័រ៖