ព្រះត្រៃបិដក ភាគ ០៣

អនុបសម្បន្ន​បុគ្គល​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​ ​មាន​សេចក្ដីសំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​វិញ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ក្នុង​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំ​គាស់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៣៧៣​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​បង្គាប់​ភិក្ខុ​ដទៃ​ ​ឱ្យ​ពោលទោស​ក្ដី​ ​តិះដៀល​ដោយខ្លួនឯង​ក្ដី​ ​នូវ​ភិក្ខុ​ដែល​ជា​អ្នកធ្វើការ​សង្ឃ​ ​ដោយ​ឆន្ទាគតិ​ ​ទោសាគតិ​ ​មោហាគតិ​ ​ភយាគតិ​ជាប្រក្រតី​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​។​ ​

​សិក្ខាបទ​ទី​ ​៣​ ​ចប់​។​

ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636783466539911069
ទៅកាន់ទំព័រ៖