ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៤​


 [​៣៧៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​នៅ​វត្ដ​ព្រះ​ជេតពន​ ​ជា​អារាម​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ​បាន​តែងតាំង​គ្រឿង​សេនាសនៈ​ ​នៅ​ទីវាល​ ​ហើយ​កំ​ដៅ​កាយ​ ​ក្នុង​កាល​ហេ​មន្ដ​រដូវ​ ​(​សម័យ​ដែល​មាន​ទឹកសន្សើម​)​ ​កាលបើ​គេ​ប្រាប់​ភ​ត្ដ​កាល​ ​គឺ​និ​មន្ដ​ឆាន់​ ​ហើយ​កាល​នឹង​ដើរចេញ​ទៅ​ចាកទី​នោះ​ ​មិន​រើ​យក​មក​ទុកដាក់​ ​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​សេនាសនៈ​នោះ​ ​ហើយ​ឥត​ទាំង​បាន​ប្រាប់​ ​(​អ្នកដទៃ​)​ ​ស្រាប់តែ​ដើរចេញ​ទៅ​។​ ​ឯ​គ្រឿង​សេនាសនៈ​ទទឹក​ដោយ​ទឹកសន្សើម​ជោក​អស់​។​ ​ពួក​ភិក្ខុ​ណា​ដែល​ ​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ពួក​ភិក្ខុ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​មិនសមបើ​នឹង​តែងតាំង​គ្រឿង​សេនាសនៈ​នៅ​ ​ទីវាល​ ​ហើយ​កាល​នឹង​ដើរចេញ​ទៅ​ ​មិន​រើ​យក​មក​ទុកដាក់​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​សេនាសនៈ​នោះ​ ​ហើយ​ឥត​ទាំង​បាន​ប្រាប់​ ​(​អ្នកដទៃ​)​ ​ស្រាប់តែ​ដើរចេញ​ទៅ​ ​គ្រឿង​សេនាសនៈ​ក៏​ជោកជាំ​ដោយ​ទឹកសន្សើម​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​បាន​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​ត្រាស់​សួរ​នូវ​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 636783466897071497
ទៅកាន់ទំព័រ៖