ព្រះត្រៃបិដក ភាគ ០៣

គ្រែ​ដែល​មាន​ជើង​ដូចជា​ដើម​ក្ដាម​(​១​)​១​ ​គ្រែ​ដែល​មាន​ជើង​ចុច​ ​ឬ​គ្រែ​ដែលគេ​បញ្ចូល​ជើង​ទៅ​ក្នុង​ដំណាប់​មេ១​។​ ​ដែល​ហៅថា​ ​តាំង​ ​បាន​ដល់​តាំង​មាន​ ​៤​ ​យ៉ាង​ ​គឺ​តាំង​ដែលគេ​បញ្ចូល​ ​មេ​ទៅ​ក្នុង​ដំណាប់​ជើង​ ​១​ ​តាំង​ដែល​មាន​មេ​គេ​បង្ខាំ​ជាប់នឹង​ជើង១​ ​តាំង​ដែល​មាន​ជើង​ដូចជា​ជើង​ក្ដាម​(​២​)​១​ ​តាំង​ដែល​មាន​ជើង​ចុច​ ​ឬ​តាំង​ដែលគេ​បញ្ចូល​ជើង​ទៅ​ក្នុង​ដំណាប់​មេ១​។​ ​ដែល​ហៅថា​ ​ពូក​ ​បាន​ដល់​ពូក៥យ៉ាង​ ​គឺ​ពូក​ដែលគេ​ញាត់​ដោយ​រោមសត្វ១​ ​ពូក​ដែលគេ​ញាត់​សម្បកឈើ​ ​១​ ​ពូក​ដែលគេ​ញាត់​កំណាត់សំពត់​ ​១​ ​ពូក​ដែលគេ​ញាត់​ស្មៅ១​ ​ពូក​ដែលគេ​ញាត់​ស្លឹកឈើ​ ​១​។​ ​ដែល​ហៅថា​ ​កៅអី​ ​គឺ​កៅអី​ដែលគេ​ធ្វើ​ដោយ​សម្បកឈើ​ក្ដី​ ​ធ្វើ​ដោយ​ស្បូវភ្លាំង​ក្ដី​ ​ធ្វើ​ដោយ​ស្មៅ​យ៉ាប្លង​ក្ដី​ ​ធ្វើ​ដោយ​ស្មៅ​ដំណេក​ទន្សាយ​ក្ដី​ ​ដែលគេ​រុំ​ហើយ​ចងភ្ជាប់​គ្នា​ខាងក្នុង​។​ ​ពាក្យ​ថា​ ​លាត​ ​គឺ​ដម្កល់​ទុក​ដោយខ្លួនឯង​។​ ​ពាក្យ​ថា​ ​ប្រើ​គេ​ឱ្យ​លាត​ ​គឺ​ប្រើ​បុគ្គល​ដទៃ​ឱ្យ​ដម្កល់​ទុក​។​ ​ភិក្ខុ​ប្រើ​អនុបសម្បន្ន​បុគ្គល​ឱ្យ​ដម្កល់​ទុក​ ​សេចក្ដី​ខ្វល់​នឹង​មានដល់​ភិក្ខុ​អ្នកប្រើ​នោះ​។​ ​ភិក្ខុ​ប្រើ​ឧបសម្បន្ន​បុគ្គល​ឱ្យ​ដម្កល់​ទុក​ ​សេចក្ដី​ខ្វល់​នឹង​មានដល់​អ្ន​ក​ដម្កល់​ទុក​នោះ​។​ ​
​(​១​)​-​ ​(​២​)​ ​គ្រែ​ដែល​មាន​ជើង​ដូចជា​ជើងសេះ​ ​ជើង​ពពែជា​ដើម​ ​ឯ​តាំង​ក៏​មាន​ជើង​ដូចជា​គ្រែ​ដែរ​ ​។​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636783468127301862
ទៅកាន់ទំព័រ៖