ព្រះត្រៃបិដក ភាគ ០៣

ភិក្ខុ​មាន​សេចក្ដីសំគាល់​ថា​ជា​របស់​បុគ្គល​ទៅវិញ​ ​ហើយ​ដម្កល់​ទុក​ដោយ​ ​ខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ដម្កល់​ទុក​ក្ដី​ ​នៅក្នុង​ទីវាល​ ​កាល​នឹង​ចៀសចេញ​ទៅ​ ​មិនបាន​រើ​យក​មក​ទុកដាក់​ដោយខ្លួនឯង​ ​មិនបាន​ប្រើ​អ្នកដទៃ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​គ្រឿង​សេនាសនៈ​នោះ​ ​ឬមិន​បាន​ប្រាប់​ ​(​អ្នកដទៃ​)​ ​ហើយ​ចៀសចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិ​ក្ខុ​ដម្កល់​ទុក​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឱ្យ​ដម្កល់​ទុក​ ​នូវ​គ្រឿង​ទ្រនាប់​ក្ដី​ ​គ្រឿង​កម្រាល​គ្រែ​ឬ​តាំង​ក្ដី​ ​គ្រឿង​កម្រាល​ផែនដី​ក្ដី​ ​កន្ទេល​ទន់​ក្ដី​ ​ច្រម​ខណ្ឌ​ ​គឺ​គ្រឿង​កម្រាល​ដែលគេ​ធ្វើ​ដោយ​ស្បែក​ខ្លា​ជាដើម​ក្ដី​ ​គ្រឿង​សម្រាប់​ជូត​ជើង​ក្ដី​ ​តាំង​ដែលគេ​ ​ធ្វើ​ដោយ​ផែនក្ដារ​ក្ដី​ ​នៅក្នុង​ទីវាល​ ​កាល​នឹង​ចៀសចេញ​ទៅ​ ​មិនបាន​រើ​យក​មក​ទុកដាក់​ដោយខ្លួនឯង​ ​មិនបាន​ប្រើ​អ្នកដទៃ​ឱ្យ​រើ​យក​មក​ទុកដាក់​នូវ​គ្រឿង​សេនាសនៈ​ទាំងនោះ​ ​ឬមិន​បាន​ប្រាប់​ ​(​អ្នកដទៃ​)​ ​ហើយ​ចៀសចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​របស់​បុគ្គល​ ​ភិក្ខុ​មាន​សេចក្ដី​សំ​គាស់​ថា​ ​ជា​របស់​សង្ឃ​វិញ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ក្នុង​របស់​បុគ្គល​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​របស់​បុគ្គល​ ​ភិក្ខុ​មាន​សេចក្ដីសំគាល់​ថា​ ​ជា​របស់​បុគ្គល​ ​វត្ថុជា​របស់​បុគ្គល​នៃ​ភិក្ខុ​ឯទៀត​(​ដែល​មិនមែន​ជា​វិស្សាសៈ​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​វត្ថុជា​របស់​បុគ្គល​ ​ភិក្ខុ​កាន់​យក​ដោយ​សេចក្ដី​ ​(​ស្និទ្ធស្នាល​ ​)​ ​ដូចជា​របស់​ខ្លួន​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 636783468888255386
ទៅកាន់ទំព័រ៖