ព្រះត្រៃបិដក ភាគ ០៣

 [​៣៧៨​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​បាន​រើ​យក​គ្រឿង​សេនាសនៈ​ ​មក​ទុកដាក់​ដោយខ្លួនឯង​ហើយ​ដើរចេញ​ទៅ​ ​ដល់​ភិក្ខុ​ដែល​បាន​ប្រើ​អ្នកដទៃ​ឲ្យ​រើ​យក​គ្រឿង​សេនាសនៈ​មក​ទុកដាក់​ ​ហើយ​ដើរចេញ​ទៅ​ ​ដល់​ភិក្ខុ​ដែល​បាន​ប្រាប់​(​អ្នកដទៃ​)​ ​ហើយ​ដើរចេញ​ទៅ​ ​ដល់​ភិក្ខុ​ដែល​ហាល​គ្រឿង​សេនាសនៈ​ហើយ​ដើរចេញ​ទៅ​(​ដោយ​គិតថា​នឹង​ត្រឡប់​មក​យកទុក​វិញ​)​ ​ដល់​ភិក្ខុ​ដែល​មាន​គ្រឿង​សេនាសនៈ​ ​ដែល​មាន​បុគ្គល​ណាមួយ​មក​បៀតបៀន​(​១​)​ ​ដល់​ភិក្ខុ​ដែល​មាន​សេច​ក្ដី​អន្ដរា​យ​(​២​)​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី​ ​៤​ ​ចប់​។​


​(​១​)​ ​បើ​មាន​ភិក្ខុ​ចាស់​បង្គាប់​ភិក្ខុ​នោះ​ឱ្យ​ក្រោក​ចេញ​ចាកទី​សេនាសនៈ​ ​ហើយ​កាន់​យក​ដោយខ្លួន​លោក​ក្ដី​ ​ឬ​មាន​យក្ស​ក្ដី​ ​ប្រេត​ក្ដី​ ​វា​មក​អង្គុយ​នៅ​លើ​សេនាសនៈ​នោះ​ ​ឬ​មាន​ជន​ជាធំ​ណាមួយ​មកដល់​ ​ហើយ​កាន់​យក​គ្រឿង​សេនាសនៈ​នោះ​ ​គ្រឿង​សេនាសនៈ​នោះ​ ​ឈ្មោះថា​មាន​បុគ្គល​ណាមួយ​មក​បៀតបៀន​។​ ​ម្យ៉ាងទៀត​ ​កាលបើ​មាន​ពួក​សត្វ​ ​មាន​រាជសីហ៍​និង​ខ្លា​ជាដើម​ ​វា​មក​ក្នុង​ប្រទេស​ហើយ​ ​ឈរ​នៅ​ជិត​គ្រឿង​សេនាសនៈ​នោះ​ ​គ្រឿង​សេនាសនៈ​នោះ​ឈ្មោះថា​មាន​បុគ្គល​ណាមួយ​មក​បៀតបៀន​ដូចគ្នា​ដែរ​។​ ​តែ​មាន​បុគ្គល​ណាមួយ​មក​បៀតបៀន​យ៉ាងនេះ​ហើយ​ ​ទុកជា​ភិក្ខុ​មិនបាន​រើ​យក​គ្រឿង​សេនាសនៈ​មក​ទុកដាក់​ ​ក៏​មិន​ត្រូវ​អាបត្ដិ​ឡើយ​ ​។​ ​(​២​)​ ​គឺ​អន្ដរា​យ​ជីវិត​ ​ឬ​អន្ដរា​យ​ព្រហ្មចរិយ​ធម៌​ ​។​
ថយ | ទំព័រទី ៣៧៤ | បន្ទាប់
ID: 636783469597935978
ទៅកាន់ទំព័រ៖