ព្រះត្រៃបិដក ភាគ ០៣

ភិក្ខុ​ទាំង​អម្ប​លនោះ​ ​ក៏បាន​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​ដោយសព្វគ្រប់​)​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ចំពោះ​ ​ភិក្ខុ​ទាំងនោះ​ថា​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុ​មាន​ពួក​ ​១៧​ ​រូប​បាន​ ​ក្រាលកម្រាល​សម្រាប់​ដេក​ក្នុង​វិហារ​ជា​របស់​សង្ឃ​ ​ហើយ​កាលដែល​ដើរ​ ​ចេញទៅ​ ​មិនបាន​រើ​យក​មក​ទុកដាក់​ ​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​កម្រាល​សម្រាប់​ដេល​នោះ​ ​ឥត​ទាំង​បាន​ ​ប្រាប់​(​អ្នកដទៃ​)​ឡើយ​ ​ស្រាប់តែ​ ​ដើរចេញ​ទៅ​ ​គ្រឿង​សេនាសនៈ​ពួក​សត្វ​កណ្ដៀរ​វា​ក៏​កោរ​កាត់​ខូច​អស់​ ​ជា​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​សូម​ទ្រង់​មេ​ត្ដា​ប្រោស​ ​ពិតមែន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មោឃ​បុ​រស​ទំា​ងនោះ​ ​មិនសមបើ​នឹង​ក្រាល​គ្រឿង​កម្រាល​សម្រាប់​ដេក​ក្នុង​វិហារ​ជា​ ​របស់​សង្ឃ​ ​ហើយ​កាលដែល​ដើរចេញ​ទៅ​ ​ក៏​មិនបាន​រើ​យមក​ទុកដាក់​ ​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​នូវ​គ្រឿង​សេនាសនៈ​នោះ​ ​ហើយ​ឥត​ទាំង​ប្រាប់​ ​(​ ​អ្នកដទៃ​ ​)​ ​សោះ​ឡើយ​ ​ស្រាប់តែ​ដើរចេញ​ទៅ​ ​គ្រឿង​ ​សេនាសនៈ​ទាំងនោះ​ ​ពួក​សត្វ​កណ្ដៀរ​វា​ក៏​កោរ​កាត់​ខូច​អស់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​នឹង​បាន​ដឹកនាំ​ពួក​មនុស្ស​ដែល​មិនទាន់​ជ្រះថ្លា​ ​ឱ្យ​បាន​ជ្រះថ្លា​ឡើង​ក៏ទេ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636783470357549425
ទៅកាន់ទំព័រ៖