ព្រះត្រៃបិដក ភាគ ០៣

ក្រាល​ ​ឬ​ប្រើ​គេ​ឱ្យ​ក្រាល​នូវ​កម្រាល​សម្រាប់​ដេក​ក្នុង​វិហារ​ជា​របស់​សង្ឃ​ ​ហើយ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យក​មក​ទុកដាក់​ ​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​គ្រឿង​សេនាសនៈ​នោះ​ ​ឬ​ឥត​បាន​ប្រាប់​(​អ្នកដទៃ​)​ ​ស្រាប់តែ​ដើរចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​៣៨០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្ដី​ដូចគ្នានឹង​បឋម​បារាជិក​សិក្ខាបទ​ខាងដើម​ហើយ​។​ ​វិហារ​ដែលគេ​បាន​វេ​ប្រគេន​ ​ឬ​គេ​បាន​លះបង់​ដល់​សង្ឃ​ហើយ​ ​ហៅថា​វិហារ​របស់​សង្ឃ​។​ ​ពូក​ ​គ្រឿង​ទ្រនាប់​ ​កម្រាល​គ្រែ​ ​ឬ​តាំង​ ​កម្រាល​ផែនដី​ ​កន្ទេល​ទន់​ ​ច្រម​ខណ្ឌ​ ​(​កំណាត់​ស្បែក​)​ ​និសីទនៈ​ ​(​សំពត់​សម្រាប់​ទ្រាប់អង្គុយ​)​ ​កម្រាល​ដែល​ ​គេ​ធ្វើ​ដោយ​ស្មៅ​ ​កម្រាល​ដែលគេ​ធ្វើ​ដោយ​ស្លឹក​ ​ហៅថា​កម្រាល​សម្រាប់​ដេក​។​ ​ពាក្យ​ថា​ ​ក្រាល​ ​គឺ​ក្រាល​ដោយខ្លួនឯង​។​ ​ពាក្យ​ថា​ ​ប្រើ​គេ​ឱ្យ​ក្រាល​ ​គឺ​ប្រើ​អ្នកដទៃ​ឱ្យ​ក្រាល​។​ ​ពាក្យ​ថា​ ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យក​គ្រឿង​កម្រាល​នោះ​មក​ទុកដាក់​ដោយខ្លួនឯង​ ​គឺ​មិន​ ​បាន​រើ​យមក​ទុកដាក់​ដោយខ្លួនឯង​។​ ​ពាក្យ​ថា​ ​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​គឺ​មិនបាន​ប្រើ​អ្នកដទៃ​ឱ្យ​រើ​យក​មក​ទុកដាក់​ឡើយ​។​ ​ពាក្យ​ថា​ ​ឥត​បាន​ប្រាប់​(​អ្នកដទៃ​)​ ​ហើយ​ដើរចេញ​ទៅ​ ​គឺ​មិនបាន​ប្រាប់
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636783470735771058
ទៅកាន់ទំព័រ៖