ព្រះត្រៃបិដក ភាគ ០៣
ភិក្ខុក្ដី សាមណេរក្ដី ញោមវត្ដក្ដី ហើយដើរទៅកន្លងរបងវត្ដ ដែលគេបិទបាំង ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុកាលបើដើរកន្លងឧបចារវត្ដដែល គ្មានរបង ត្រូវអាបត្ដិបាចិត្ដិយ។
[៣៨១] វិហាររបស់សង្ឃ ភិក្ខុសំគាល់ថាជារបស់សង្ឃ ហើយក្រាលដោយខ្លួនឯង ឬប្រើគេឱ្យក្រាលនូវកម្រាលសម្រាប់ដេក កាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់ មិនបានប្រើគេឱ្យរើយកមកទុកដាក់ នូវកម្រាលសម្រាប់ដេកនោះ ឬឥតប្រាប់(អ្នកដទៃ)ឡើយ ស្រាប់តែដើរចេញទៅ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងវិហារជា របស់សង្ឃ ហើយក្រាលដោយខ្លួនឯង ឬប្រើគេឱ្យក្រាលនូវកម្រាលសម្រាប់ដេក កាលដើរចេញទៅ មិនបានរើយកមកទុកដាក់ មិនបានប្រើគេឱ្យរើយកមកទុកដាក់ នូវកម្រាលសម្រាប់ដេកនោះ ឬឥតបានប្រាប់(អ្នកដទៃ) ស្រាប់តែដើរចេញទៅ ត្រូវអាបត្ដិបាចិត្ដិយ។ វិហាររបស់ សង្ឃ ភិក្ខុសំគាល់ថាជារបស់បុគ្គលទៅវិញ ហើយក្រាលដោយខ្លួនឯង ឬប្រើគេឱ្យក្រាល នូវកម្រាលសម្រាប់ដេក ហើយកាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់ មិនប្រាប់គេឱ្យរើយកមកទុកដាក់ នូវកម្រាល សម្រាប់ដេកនោះ ឬឥតមានប្រាប់(អ្នកដទៃ) ស្រាប់តែដើរចេញទៅ ត្រូវអាបត្ដិបាចិត្ដិយ។
ID: 636783471086581123
ទៅកាន់ទំព័រ៖