ព្រះត្រៃបិដក ភាគ ០៣
ឱ្យលាងនូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ ហើយប្រើឱ្យជ្រលក់ ឱ្យបោក ឱ្យលាង នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដពីរ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថា មិនមែនញាតិ ហើយប្រើ់ឱ្យបោកនូវចីវរចាស់ ត្រូវនិស្សគ្គិយបាចិត្ដិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ ហើយប្រើឱ្យបោក ឱ្យលាងនូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយប្រើឱ្យបោក ឱ្យជ្រលក់ នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ ហើយប្រើឱ្យបោក ឱ្យលាង ឱ្យជ្រលក់នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដពីរ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ។បេ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ។បេ។ ហើយប្រើឱ្យលាងនូវចីវរចាស់របស់ភិក្ខុឯទៀត ត្រូវអាបត្ដិទុក្កដ។ ភិក្ខុប្រើ (នាងភិក្ខុនីមិនមែនជាញាតិ) ឱ្យលាងសម្ពត់និសីទនៈ និងគ្រឿងកម្រាល ត្រូវអាបត្ដិទុក្កដ។ ភិក្ខុប្រើនាងភិក្ខុនីដែលជាឯកតោឧប្បសម្បន្នា
ID: 636783188827486827
ទៅកាន់ទំព័រ៖