ព្រះត្រៃបិដក ភាគ ០៣

 [​៣៨២​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​បាន​រើ​កម្រាល​យក​មក​ទុកដាក់​ដោយខ្លួនឯង​ ​រួចហើយ​ដើរចេញ​ទៅ​ ​ដល់​ភិក្ខុ​ដែល​បាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​ហើយ​ដើរចេញ​ទៅ​ ​ដល់​ភិក្ខុ​ដែល​បាន​ប្រាប់​(​អ្នកដទៃ​)​រួចហើយ​ដើរចេញ​ទៅ​ ​ដល់​ភិក្ខុ​មាន​កម្រាល​ដែល​មាន​បុគ្គល​ណាមួយ​ចូល​ទៅ​បៀតបៀន​(​១​)​ ​ដល់​ភិក្ខុ​ដែល​មាន​សេចក្ដី​អាឡោះអាល័យ​(​២​)​ ​បាន​ដើរចេញ​ទៅ​ឈរ​ក្នុង​ទីនោះ​ប្រាប់​ ​(​បុគ្គល​ណា​ម្នាក់​)​ ​ថា​ ​ភិក្ខុ​នោះ​មាន​សេច​ក្ដី​អន្ដរា​យ​នីមួយ​បៀតបៀន​ហើយ​ ​ដល់​ភិក្ខុ​មាន​សេច​ក្ដី​អន្ដរា​យ​(​៣​)​ ​កើតឡើង​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី​ ​៥​ ​ចប់​។​


​(​១​)​-​ ​(​២​)​ ​បាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី​ ​៤​ ​ខាងដើម​រួចជាស្រេច​ ​។​ ​(​៣​)​ ​តាមន័យ​ក្នុង​អដ្ឋកថា​ ​ថា​ភិក្ខុ​កាល​ចេញ​ដើរទៅ​ ​គិតថា​អាត្មាអញ​នឹង​ត្រឡប់​មក​រៀបចំ​ទុកដាក់​កម្រាល​វិញ​ក្នុងថ្ងៃនេះ​ ​លុះ​ទៅដល់​ទី​ដែល​ខ្លួន​ប្រាថ្នា​នឹង​ទៅ​នៅ​នោះ​ ​ក៏​មាន​សេច​ក្ដី​អន្ដរា​យកើ​ត​ឡើង​ ​មិន​អាច​នឹង​ត្រឡប់មកវិញ​បាន​ ​។​
ថយ | ទំព័រទី ៣៨០
ID: 636783472213475578
ទៅកាន់ទំព័រ៖