ព្រះត្រៃបិដក ភាគ ០៣

ឱ្យ​លាង​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​នាង​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ញាតិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​នាង​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​នាង​ភិក្ខុនី​ជា​ញាតិ​ ​ភិក្ខុ​សំគាល់​ថា​ជា​ញាតិ​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
 [​៤៥​]​ ​អាបត្ដិ​ ​(​មិន​មានដល់​ភិក្ខុ​មាន​ ​៨យ៉ាង​)​ ​គឺ​នាង​ភិក្ខុនី​ ​ដែល​ជា​ញាតិ​របស់​ភិក្ខុ​កំពុង​លាង​ចីវរ​របស់​ភិក្ខុ​ ​ហើយ​ស្រាប់តែ​មាន​នាង​ភិក្ខុនី​ទីពីរ​ដែល​មិនមែន​ជា​ញាតិ​ ​មក​យក​ចីវរ​អំពី​ដៃ​នាង​ភិក្ខុនី​នោះ​ ​ទៅ​លាង​ឱ្យ១​ ​នាង​ភិក្ខុនី​ឃើញ​ចីវរ​របស់​ភិក្ខុ​មានមន្ទិល​សៅហ្មង​ ​ហើយ​យក​មក​លាង​ឱ្យ​មិនបាច់​ចាំ​ប្រើ​ ​១​ ​ភិក្ខុ​ប្រើ​នាង​ភិក្ខុនី​ឱ្យ​លាង​ចីវរ​ថ្មី​ដែល​មិនទាន់​បាន​ប្រើប្រាស់​ ​១​ ​ភិក្ខុ​ប្រើ​នាង​ភិក្ខុនី​ឱ្យ​លាង​គ្រឿងបរិក្ខារ​ឯទៀត​ក្រៅពី​ចីវរ​ ​១​ ​ភិក្ខុ​ប្រើ​នាង​សិក្ខមានា​ឱ្យ​លាង​ចីវរ​ឱ្យ​ ​១​ ​ភិក្ខុ​ប្រើ​សាមណេរី​ឱ្យ​លាង​ចីវរ​ឱ្យ​ ​១​ ​ភិក្ខុ​ឆ្កួត​ ​១​ ​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​ ​១​។​

​សិក្ខាបទ​ទី៤​ ​ចប់​។​

ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636783189191477646
ទៅកាន់ទំព័រ៖