ព្រះត្រៃបិដក ភាគ ០៣

​សិក្ខាបទ​ទី៥​


 [​៤៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​វត្ដ​វេឡុ​វន​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​នៅ​ក្នុ​អន្ធ​វន​ ​ទៀប​ក្រុង​សាវត្ថី​។​ ​វេលា​នោះ​ឯង​ ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ ​លុះ​ពេលព្រឹក​ឡើង​ ​ក៏បាន​ស្លៀកដណ្ដប់​រួច​នាំ​យក​បាត្រ​ ​និង​ចីវរ​ចូល​ទៅ​ឯ​ក្រុង​សាវត្ថី​ដើម្បី​បិណ្ឌបាត​ ​លុះ​ដើរទៅ​បិណ្ឌបាត​ក្នុង​ ​ក្រុង​សាវត្ថី​ ​រួច​ត្រឡប់​មក​អំពី​បិណ្ឌបាត​ក្នុង​កាល​ជា​ខាង​ក្រោយ​នៃ​ភ​ត្ដ​ ​ហើយក៏​ចូល​សំដៅ​ទៅ​ក្នុង​អន្ធ​វន​ ​(​ព្រៃ​ងងឹត​)​ ​ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​លុះ​ចូល​ទៅដល់​ព្រៃ​អន្ធ​វន​ហើយ​ ​ក៏​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ទៀប​គល់ឈើ​នីមួយ​។​ ​សម័យ​នោះ​ ​មាន​ពួក​ចោរ​អ្នកធ្វើ​នូវ​ចោរកម្ម​ ​បាន​សម្លាប់​មេគោ១​ ​អារ​យក​សាច់​រួច​នាំ​យក​ទៅកាន់​ព្រៃ​អន្ធ​វន​។​ ​ឯ​មេចោរ​ជាធំ​ ​បាន​ក្រឡេក​មើលទៅ​ឃើញ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​កំពុង​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ទៀប​គល់ឈើ​នីមួយ​។​ ​លុះ​ឃើញ​ហើយ​ ​ចោរ​នោះ​ក៏​មាន​សេចក្ដី​ត្រិះរិះ​ថា​ ​បើប្រសិន​ណា​ពួក​ចោរ​ជា​កូន​ ​និង​បងប្អូន​អញ​ឃើញ​ ​នាង​ភិក្ខុនី​នេះ​ហើយ​ ​មុខ​ជា​បៀតបៀន​នាង​ភិក្ខុនី​នេះ​មិនខាន​ ​(​លុះ​គិត​យ៉ាងនេះ​ហើយ​)​ ​មេចោរ​ក៏​នាំ​ពួក​ចោរ​ទាំងនោះ​ដើរទៅ​តាមផ្លូវ​ដទៃ​វិញ​ ​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636783189634142965
ទៅកាន់ទំព័រ៖