ព្រះត្រៃបិដក ភាគ ០៣

នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ ​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​សូម​លោកម្ចាស់​មេ​ត្ដា​ថ្វាយ​សាច់​នេះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឱ្យទាន​ផង​។​ ​ឧទាយិ​និយាយ​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ឱ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ឆ្អែត​ដោយ​សាច់​ ​(​យ៉ាងណា​)​ ​ប្រសិនបើ​នាង​ឱ្យ​ស្បង់​ដល់​អា​ត្មា​ៗ​ក៏​ឈ្មោះថា​ ​នាង​ឱ្យ​ឆ្អែត​ដោយ​ស្បង់​ក៏​យ៉ាងនោះ​ដែរ​។​ ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​តប​វិញ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​យើងខ្ញុំ​ជា​មាតុគ្រាម​ ​មានលាភ​បាន​ដោយ​កម្រ​ណាស់​។​ ​មួយទៀត​ ​ចីវរ​របស់ខ្ញុំ​នេះ​ ​ជា​ចីវរ​គំរប់៥ជាទីបំផុត​ ​ខ្ញុំ​មិន​ប្រគេន​លោកម្ចាស់​ទេ​។​ ​ឧទាយិ​និយាយ​ថា​ ​ម្នាល​ប្អូនស្រី​ ​ដូចជា​បុរស​ដែល​ឱ្យ​ដំរី​ ​(​ទៅ​គេ​)​ ​គួរ​លះ​ខ្សែ​ដង្គន់​ផង​យ៉ាងណាមិញ​ ​ម្នាល​ប្អូនស្រី​ ​បើ​នាង​ថ្វាយ​សាច់​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​ចូរ​លះ​ស្បង់​របស់​នាង​ដល់​អាត្មា​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​គ្រានោះ​ ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ ​កាលបើ​ ​ឧទាយិ​ដ៏​មាន​អាយុ​ចេះតែ​ទទូច​សូម​ ​ក៏​ប្រគេន​ស្បង់​ហើយ​ត្រឡប់ទៅ​ឯ​លំនៅ​របស់​ខ្លួន​វិញ​។​ ​ពួក​នាង​ភិក្ខុនី​កាល​ទទួលយក​បាត្រ​ ​និង​ចីវរ​ពី​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ ​ក៏​សួរ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​ស្បង់​របស់​នាង​ ​តើ​នៅឯណា​។​ ​នាង​ឧប្បល​វណ្ណា​ភិក្ខុនី​ ​ក៏បាន​ប្រាប់​សេចក្ដី​នុ៎ះ​ ​ដល់​នាង​ភិក្ខុនី​ទាំងឡាយ​។​ ​នាង​ភិក្ខុនី​ទាំងឡាយ​ ​ក៏​លើកទោស​ ​តិះដៀល​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636783190322462334
ទៅកាន់ទំព័រ៖