ព្រះត្រៃបិដក ភាគ ០៣

បន្ដុះ​បង្អាប់​ថា​ ​លោក​ម្ចាស់​ឧទាយិ​ ​មិនសមបើ​នឹង​ទទួលយក​ចីវរ​ពី​ដៃ​នាង​ភិក្ខុនី​សោះ​ ​មាតុគ្រាម​សុទ្ធតែ​មានលាភ​បាន​ដោយ​កម្រ​។​ ​គ្រានោះ​ ​នាង​ភិក្ខុនី​ទាំងនោះ​ ​ក៏​ប្រាប់​សេចក្ដី​នុ៎ះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មានប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​លើកទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ឧទាយិ​ដ៏​មាន​អាយុ​ ​មិន​គួរបើ​នឹង​ទទួលយក​ចីវរ​ពី​ដៃ​នាង​ភិក្ខុនី​សោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​សេចក្ដី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ឧទាយិ​ ​បានឮ​ថា​ ​អ្នកឯង​បាន​ ​ទទួល​ចីវរ​ពី​ដៃ​នាង​ភិក្ខុនី​ ​មែន​ឬ​។​ឧទាយិ​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​មែន​។​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ឧទាយិ​ ​នាង​ភិក្ខុនី​នោះ​ ​ត្រូវជា​ញាតិ​នឹង​អ្នកឯង​ ​ឬមិន​មែន​ជា​ញាតិ​ទេ​។​ ​ឧទាយិ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​(​នាង​ភិក្ខុនី​នោះ​)​ ​មិនមែន​ជា​ញាតិ​ទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មោឃបុរស​ ​បុរស​ដែល​មិនមែន​ជា​ញាតិ​ ​មិន​ស្គាល់​អំពើ​គួរ​ ​ឬមិន​គួរ​ ​ល្អិតល្អ​ ​ឬមិន​ល្អិតល្អ​ ​របស់​ស្ដ្រី​ ​ដែល​មិនមែន​ជា​ញាតិ​ ​(​នោះ​)​ ​ទេ​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​ ​ហេតុអ្វី​ក៏​ទទួលយក​ចីវរ​អំពី​ដៃ​នាង​ភិក្ខុនី​ដែល​មិនមែន​ជា​ញាតិ​ ​(​ដូច្នេះ​)​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​នឹង​បាន​ដឹកនាំ​មនុស្ស​ដែល​មិនទាន់​ជ្រះថ្លា​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636783190621739452
ទៅកាន់ទំព័រ៖